រដ្ឋមន្រ្តីការបរទេសកម្ពុជា-ឡាវ ឯកភាពលើពង្រាងលិខិតសម្រាប់នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ដាក់ទៅរដ្ឋាភិបាលបារាំងសុំអ្នកជំនាញប្តូរខ្នាតផែនទី
FN ៖ បន្ទាប់ពីការបើកកិច្ចប្រជុំពេញមួយថ្ងៃលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការកម្ពុជា និង លោក សាលើមសៃ គុំម៉ាស៊ីត បានឯកភាពគ្នាទៅលើពង្រាងលិខិតសម្រាប់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរដាក់ជូនរដ្ឋាភិបាលបារាំង ដើម្បីសុំអ្នកជំនាញមកជួយប្តូរខ្នាតផែនទីកម្ពុជាពី ១ លើ ១០០ពាន់ មក ១ លើ ៥០ពាន់ហើយ។ ក្នុងសន្និសីទព័ត៌មានរួមគ្នាក្រោយពីកិច្ចប្រជុំពិភាក្សាពេញមួយថ្ងៃនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក សាលើមសៃ គុំម៉ាស៊ីត សុទ្ធតែបានបង្ហាញភាពរីករាយចំពោះលទ្ធផលដ៏ជោគជ័យនៃកិច្ចពិភាក្សាទៅលើបញ្ហាព្រំដែនប្រទេសទាំងពីរ។ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា-ឡាវ បានបញ្ជាក់ថា តាមរយៈកិច្ចប្រជុំនេះ ក្រៅពីការឯកភាពលើពង្រាងលិខិតសម្រាប់នាយករដ្ឋមន្រ្តីស្នើទៅរដ្ឋាភិបាលបារាំងហើយនោះ ភាគីទាំងពីរ ក៏បានឯកភាពទៅលើចំណុចមួយចំនួនទៀត ដូចជាការប្រគល់ភារកិច្ចឲ្យគណៈកម្មាធិការព្រំដែនចម្រុះនៃប្រទេសទាំងពីរ ចុះទៅដល់កន្លែងខ្វែងគំនិតនៅក្នុងតំបន់អូរតាង៉ាវ នៃខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដើម្បីពិនិត្យ និងដោះស្រាយ។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿនបោះបង្គោលព្រំដែនដែលនៅសេសសល់ឲ្យបានលឿនផងដែរ។ ទាំងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សានេះថា ធ្វើឡើងក្រោមស្មារតីជាប្រទេសមានទំនាក់ទំនងយូរលង់ ជាបងប្អូន និងជាអ្នកជិតខាងល្អជាមួយគ្នា។ សូមបញ្ជាក់ថា ជំនួបរវាងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា-ឡាវ បានធ្វើឡើង…