ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

FN ៖ ពីលើទឹកដីអតីតរាជធានីអង្គរដ៏ល្បាញល្បីនាព្រឹកថ្ងៃចន្ទ ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ ពីថ្នាក់កណ្ដាលដល់មូលដ្ឋាន ដែលបានរួមគ្នាយកអស់កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី ព្រមទាំងបានលះបង់ពេលវេលាដ៏មានតម្លៃនិងធនធានផ្ទាល់ខ្លួន ដើម្បីបំពេញមុខងារ ក្នុងតួនាទីនិងបេសកកម្មដ៏ពិសិដ្ឋរបស់ ស.ស.យ.ក. ជាពិសេសកិច្ចខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្ត្រយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងទស្សនាទាន UYFC 2.0 ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ព្រឹត្តិការណ៍សាទរកម្ពុជា» បានបង្ហាញឱ្យឃើញស្មារតីវេញជាធ្លុងមួយក្នុងការអបអរ និងបន្តថែរក្សានូវស្នាដៃ…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំនៅខេត្តរតនគិរី

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំនៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។ ខាងក្រោមជាខ្លឹមសារសំខាន់ៗ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំនៅខេត្តរតនគិរី៖ អញ្ជើញមកដល់ខេត្តរតនគិរីជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់ខេត្ត ជាពិសេសវឌ្ឍនភាពក្នុងវិស័យអប់រំ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តរតនគិរី គឺជាខេត្តមួយឆ្ងាយជាងគេ ពីរាជធានីភ្នំពេញ បើធៀបជាមួយខេត្តដទៃ។ ទោះស្ថិតនៅឆ្ងាយ តែរតនគិរី មានការអភិវឌ្ឍ និងរីកចម្រើន បើធៀបនឹងអតីតកាល បន្ទាប់ពីប្រទេសបញ្ចប់សង្គ្រាម និងរក្សាបានសុខសន្តិភាពពេញលេញជិត ៣០ឆ្នាំមកនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន

FN ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បង្ហាញឱ្យឃើញពីស្មារតីនៃការស្រឡាញ់រាប់អានគ្នា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់បេសកកម្មនៅក្រៅប្រទេសមានកម្មវិធីច្រើន និងមមាញឹក តែរីករាយ ព្រោះជាដំណើរនាំឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើពិភពលោកនេះ មិនដែលមានពេលណាអត់ប្រឈមបញ្ហានោះទេ។ បញ្ហាតែងតែមាន ហើយការដំណោះស្រាយក៏តែងតែបានដាក់ចេញ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនជ្រើសយកតែស្ពៃ និងសាច់គោនោះទេ គឺកម្ពុជាយកបន្លៃគ្រប់មុខ ត្រីសាច់ និងគ្រឿងសមុទ្រ ពោលកម្ពុជារាប់រកគ្រប់ប្រទេស បង្កើតមិត្តគ្រប់ប្រទេស។…