ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំនៅខេត្តរតនគិរី

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំនៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។ ខាងក្រោមជាខ្លឹមសារសំខាន់ៗ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំនៅខេត្តរតនគិរី៖ អញ្ជើញមកដល់ខេត្តរតនគិរីជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់ខេត្ត ជាពិសេសវឌ្ឍនភាពក្នុងវិស័យអប់រំ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តរតនគិរី គឺជាខេត្តមួយឆ្ងាយជាងគេ ពីរាជធានីភ្នំពេញ បើធៀបជាមួយខេត្តដទៃ។ ទោះស្ថិតនៅឆ្ងាយ តែរតនគិរី មានការអភិវឌ្ឍ និងរីកចម្រើន បើធៀបនឹងអតីតកាល បន្ទាប់ពីប្រទេសបញ្ចប់សង្គ្រាម និងរក្សាបានសុខសន្តិភាពពេញលេញជិត ៣០ឆ្នាំមកនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន

FN ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បង្ហាញឱ្យឃើញពីស្មារតីនៃការស្រឡាញ់រាប់អានគ្នា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់បេសកកម្មនៅក្រៅប្រទេសមានកម្មវិធីច្រើន និងមមាញឹក តែរីករាយ ព្រោះជាដំណើរនាំឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើពិភពលោកនេះ មិនដែលមានពេលណាអត់ប្រឈមបញ្ហានោះទេ។ បញ្ហាតែងតែមាន ហើយការដំណោះស្រាយក៏តែងតែបានដាក់ចេញ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនជ្រើសយកតែស្ពៃ និងសាច់គោនោះទេ គឺកម្ពុជាយកបន្លៃគ្រប់មុខ ត្រីសាច់ និងគ្រឿងសមុទ្រ ពោលកម្ពុជារាប់រកគ្រប់ប្រទេស បង្កើតមិត្តគ្រប់ប្រទេស។…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ​ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយ​កម្មករនិយោជិតជាង៣ម៉ឺននាក់

FN ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានគេប្រៀបប្រដូចទៅនឹងកូនបង្កើតផ្ទាល់ដៃសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានោះ បានក្លាយទៅជាកន្លែងស្រូបការវិនិយោគពីបរទេសដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន ហើយមានរោងចក្រជាច្រើន​ដែល​កំពុងដំណើរការច្រវាក់ផលិតកម្មរបស់ខ្លួននៅទីតាំងនេះកំពុងទទួលបានការរីកចម្រើន។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ​ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាល​ជាមួយ​កម្មករនិយោជិតជាង៣ម៉ឺននាក់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ ដែលបានវិល​ត្រឡប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសសាជាថ្មីម្តងទៀត និងអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីកម្មវិធីជាប់​គ្នា​ជាហូរហែយ៉ាងណាក្តី តែមិនអស់ថាមពលនោះទេ ព្រោះមានការផ្តល់កម្លាំងចិត្តពីបងប្អូនប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រោះតែអាកាសធាតុសម្តេចមិនអាចធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ហើយ សម្រេចភ្លាមៗ គឺធ្វើដំណើរតាមរថយន្តទាំងយប់ចុះមកខេត្តព្រះសីហនុ ដើម្បីជួបកម្មករ និយោជិត ដោយមិនឱ្យខកខានការជួប ព្រោះបញ្ហាអាកាសធាតុ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីត្រូវជិះរថយន្ត៥ម៉ោង ក៏សម្តេចត្រូវមកជួបកម្មករដែរ ព្រោះជារឿងរីករាយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរ និងវាយតម្លៃ​ខ្ពស់ចំពោះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង…