ក្រសួងព្រះបរមរាជវាំង សម្រេចផ្អាកការចូលទស្សនាព្រះបរមរាជវាំង
FN ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកការចូលទស្សនាព្រះបរមរាជវាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ចាប់ពីថ្ងៃនេះតទៅរហូតដល់មានការជូនដំណឹងថ្មី ដើម្បីជាវិធានការការពារការរីករាលដាលជំងឺ Covid-19។ សេចក្តីជូនដំណឹងព្រះបរមរាជវាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនានេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនដំណឹង ចំពោះទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ក្នុងស្ថានភាពជំងឺផ្លូវដង្ហើមកូរ៉ូណា (កូវីដ១៩) កំពុងរីករាលដាលជាសកល នាពេលបច្ចុប្បន្ន ក្រសួងព្រះបរមរាជវាំង សូមផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ។ ការបើកឲ្យចូលទស្សនាព្រះបរមរាជវាំងឡើងវិញ ក្រសួងព្រះបរមរាជវាំង នឹងជូនដំណឹងនៅពេលក្រោយ»។ សូមជម្រាបថា គិតមកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សរុបចំនួន៣៥នាក់នោះរួមមាន៖ ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ) ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking…