កម្ពុជារកចំណូលបានជិត២០០លានដុល្លារ ពីការនាំចេញកង់ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១
FN ៖ រយៈពេល៤ខែ ពោលគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា រកចំណូលបានជិត២០០លានដុល្លារពីការនាំចេញកង់ ដែលចំណូលនេះកើនឡើងជាង ៣២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួនជាង១៥០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។ របាយការណ៍បានបន្ថែមទៀតថា ចំពោះការនាំចេញគ្រឿងបន្លាស់កង់វិញ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ កម្ពុជា រកចំណូលបានជាង៣៧ម៉ឺនដុល្លារ កើនឡើងរហូតដល់ជាង១១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួនជាង១៧ម៉ឺនដុល្លារ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការនាំចេញកង់ពីកម្ពុជា នៅតែមានកំណើនគួរឲ្យកត់សម្គាល់ បានន័យថា ទោះជួបវិបត្តិកូវីដ-១៩ ក៏ការនាំចេញកង់នៅតែជំនះបានឧបសគ្គនេះ។ លោក ស៊ាង ថៃ បានលើកឡើងថា ជាការពិតបញ្ហាកូវីដ-១៩ បានជះឥទ្ធិពល ទៅវិស័យជាច្រើន នៅទូទាំងពិភពលោក។ គ្មានប្រទេសណាដែលមិនរង នូវការគំរាមកំហែង ដោយជំងឺរាតត្បាតដ៏កាចសាហាវនេះទេ។ បន្ថែមពីនោះទៀត លោក…