អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នាំគា្នគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន
FN ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទំាងអស់ នាំគា្នគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមានបងប្អូនណា ដែលគាត់ញៀនគ្រឿងញៀនត្រូវខិតខំជួយបន្សាបនៅផ្ទះ ប្រសើរជាងគេយកទៅដាក់នៅពន្ធនាគារ ឬមណ្ឌលកែប្រែ។ ការអំពាវនាវបែបនេះ របស់លោក សុខ លូ បានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ក្នុងពិធីបុណ្យរំលាយព្រះសព ព្រះគ្រូវិសុទ្ធិសត្ថា មាស សួស អតីតព្រះគ្រូអនុគណ ស្រុកសណ្តាន់ នៅវត្តសុវណ្ណជលសារុក្ខារាម (ហៅវត្តកូនអក )ស្ថិតនៅភូមិ ខ្មែរ ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងមានការចូលរួមពី ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការជុំវិញស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកោះកុរ។ លោកបានបន្ថែមថា ចំពោះមីក្រូហិរញ្ញវត្ថុ ជារបស់ឯកជន មិនមែនជារបស់រដ្ឋឡើយ ហើយអត្រាការប្រាក់នឹងធ្វើការបញ្ចុះត្រឹមតែ ១៨% ក្នុងមួយឆ្នាំ បងប្អូនត្រូវពិនិត្យពិចារណា ថ្លឹងថ្លែងឲ្យបានច្បាស់លាស់ កុំចេះតែជឿពាក្យញុះញង់មូលបង្កាច់របស់ជនអគតិមួយចំនួន ត្រូវគិតពីសន្តិសុខសុវត្ថិភាព គិតតែពីមុខរបរប្រចាំអាយុជីវិតហើយ ខិតរក្សាឲ្យភូមិ ឃុំមាន សុវត្ថិភាពកុំឲ្យមានចោរលួច ឆក់ ប្លន់ គ្រឿងញៀន…