កាកបាទក្រហមកម្ពុជា ប្រគល់អណ្តូងទឹកស្អាតចំនួន១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
FN ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៧នេះ កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការនូវអណ្ដូងទឹកស្អាត ចំនួន១៩ (មានលេខរៀងពីទី១៧៥ ដល់ទី១៩៣) ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន ៣២០គ្រួសារ ស្មើនឹងមនុស្ស ១,១៤៣នាក់ រស់នៅឃុំរំដោះស្រែ និងឃុំកន្ទួត នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅក្នុងពិធីប្រគល់អណ្តូងទឹកទាំងនោះ លោកវេជ្ជ អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនដល់ប្រជាពលរដ្ឋទាំងអស់ ។ ជាមួយគ្នានេះដែរ លោកវេជ្ជ. បានបញ្ជាក់យ៉ាងច្បាស់នូវអនុសាសន៍សម្តេចប្រធានថា សូមថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវបរិភោគទឹកដាំពុះ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងសូមកុំសេពគ្រឿងស្រវឹងផ្សេងៗ ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម និងអសន្តិសុខសង្គម។ ទន្ទឹមនឹងនេះ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច រាល់ពេលធ្វើដំណើទៅកាន់ទីជិត ឬឆ្ងាយ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាយថាហេតុ និងសូមការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍ ព្រមទាំងសូមកុំរើសអើងអ្នករស់នៅជាមួយមេរោគអេដស៍ និងត្រូវចូលរួមថែរក្សានូវសមិទ្ធផលអណ្ដូងទឹក ទាំងនេះឱ្យបានគង់វង្សយូរអង្វែង។ ប្រជាពលរដ្ឋចំនួន…