ព្រឹកថ្ងៃអាទិត្យនេះ លោក ហ៊ុន ម៉ានី ដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជាង២០០នាក់ ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ
FN ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ បាននាំថ្នាំពេទ្យ និងដឹកនាំក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២១៦នាក់ ចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួន១៩៩៦នាក់ ក្នុងនោះស្រ្ដីមានចំនួន១៤១៧នាក់ នៅវិទ្យាល័យអ៉ីតិយិគិវាលពង់ ស្ថិតក្នុងឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានីនេះ ដឹកនាំផ្ទាល់ដោយ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អមដំណើរដោយ លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ, លោក យឹម យ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក នួន ថារ័ត្ន សមាជិកអចិន្ដ្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា, លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន…