ក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យពលរដ្ឋខ្មែរងាកមកប្រើផលិតផលក្នុងស្រុកគ្មានជាតិគីមី ប្រសើជាងប្រើប្រាស់របស់នាំចូលពីបរទេសមានជាតិគីមីហើយ ខូចសុខភាពទៀត
FN ៖ លោក ស៊ុត តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាងាកមកប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុក ដើម្បីទប់ស្កាត់ការនាំចូលផលិតផលពីបរទេស ព្រោះវាសម្បូរទៅដោយជាតិគីមីច្រើនហើយ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ខាតបង់ប្រយោជន៍ថែមទៀត។ ការអំពាវនាវដូច្នេះ ក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា ទៅកានទីផ្សារអន្តរជាតិ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកស្រី ជួង ចន្ធី តំណាងលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ប្រតិភូក្រសួងអមដំណើរ ប្រធានសភាពាណិជ្ជកម្មខេត្ត មន្រ្តីមន្ទីរពាណិជ្ចកម្មខេត្ត ក្រុមប្រឹក្សាឃុំ សិស្ស-និសិត្សជាច្រើនរូបទៀត។ លោក ស៊ុត តារា បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីពង្រឹងសុវត្តិភាព និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ប្រកបដោយគុណភាពរឹងមាំបាននោះ យើងត្រូវពង្រឹងប្រជាកសិករ ពាណិជ្ជករក្នុងស្រុកជាមុនសិន ដូចជាការផលិតចំណីអាហារ ការដាំដុះកសិ-ឧស្សាហកម្ម វត្ថុធាតុដើម ដោយមិនប្រើប្រាស់ជីគីមី ពិសេសការវេចខ្ចប់អនាម័យល្អ លើចំណីអាហារដែលគ្មានជាតិគីមី ទើបផលិតផលទាំងអស់នោះ មិនធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ដែរ»។ លោកអគ្គនាយករងបានបញ្ជាក់ថា…