ជប៉ុនកំពុងសិក្សាលើគម្រោងបង្កើតរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់ការកកស្ទះ
FN ៖ រដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គ្រោងនឹងធ្វើការសិក្សាលម្អិត លើគម្រោងបង្កើត ឲ្យមានរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស (AGT) មួយ នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញដល់ កាត់បន្ថយការកកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាផងដែរ។ ការបង្ហាញអំពីការសិក្សាគម្រោងខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាង ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមួយលោក Keiichi ISHII រដ្ឋមន្រ្តីក្រសួងដែនដី រចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេស ចរណ៍ជប៉ុន នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ។ តាមការអះអាងរបស់ភាគីជប៉ុន បានឱ្យដឹងថា គម្រោងបង្កើតឲ្យមានរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស AGT នេះ គ្រោងចំណាយថវិកា ប្រមាណជាង ៨០០លានដុល្លាអាមេរិក ដែលមានប្រវែង ១៨គីឡូម៉ែត្រ (១៦គីឡូម៉ែត្រ ជាផ្លូវអាកាស និង ២គីឡូម៉ែត្រជាខផ្លូវក្រោមដី) ចេញពីផ្សារធំថ្មី-ផ្លូវមុនីរ៉េត-ផ្លូវវេងស្រេង-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងចុះមកផ្លូវក្រោមដីស្របនឹងផ្លូវបត់ របស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងអំណរគុណដលរដ្ឋាភិបាលជប៉ុន…