ពលរដ្ឋស្រុកថ្គង ជិត៣ពាន់នាក់ ថ្លែងអំណរគុណ លោក ហ៊ុន ម៉ានី ដែលចាត់ក្រុមគ្រូពេទ្យចុះព្យាបាលជំងឺ ជូនពួកគាត់ដល់គេហដ្ឋាន និងស្នើឲ្យក្រុមគ្រូពេទ្យ ចុះមកជួយឲ្យបានញឹកញាប់
FN ៖ ប្រជាពលរដ្ឋជិត៣ពាន់នាក់ រស់នៅស្រុកថ្គង ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ ដោយឥតគិតថ្លៃ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ប្រមាណ២៧៩នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បាននាំអំណោយថ្នាំពេទ្យចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកថ្គង ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃចំនួន២៧៦៣នាក់ ដោយក្នុងនោះជំងឺកុមារចំនួន៣២៧នាក់, ជំងឺស្ត្រី១៧៦នាក់, ជំងឺផ្លូវដង្ហើម៨៩នាក់, ជំងឺផ្លូវចិត្ត១៩២នាក់, ជំងឺឬសដូងបាត២១៩នាក់, ជំងឺទឹកនោមផ្អែម២៩៥នាក់, ជំងឺមាត់ធ្មេញ៣២០នាក់, ជំងឺរលាកទងសួត១០២, អេកូសាស្រ្ដចំនួន២៥១នាក់, ជំងឺទូទៅចំនួន៥៥៧នាក់, ជំងឺរាគចំនួន៣៩នាក់, ជំងឺសើស្បែកចំនួន១៩៦នាក់។ លោក កែវ វង្ស ប្រជាពលរដ្ឋដែលរស់នៅស្រុកថ្គង ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំរីករាយ ខ្លាំងណាស់ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីបានចុះមកពិនិត្យព្យាលបាល ដល់ពួកយើងក្នុងស្រុកផ្ទាល់ ហើយខ្ញុំពិតជាគ្មានអ្វីថ្លែងអំណរគុណដ៏ពិសេស…