យុវជនកម្ពុជា ចាប់ផ្តើមពង្រីកខ្លួននៅលើឆាកអន្តរជាតិ
FN ៖ យុវជនកម្ពុជាច្រើនឡើងៗ បានចាប់ផ្តើមពង្រីកខ្លួន នៅលើឆាកអន្តរជាតិទាំងនៅក្នុងស្ថាប័នធំៗ ក្នុងតំបន់និងនៅពិភពលោក។វត្តមានបែបនេះ មិនចាំបាច់តែនិស្សិត ឬយុវជនស្ថិតក្នុងស្ថាប័នរដ្ឋ ឬត្រូវមានខ្សែ ឬមានបក្សពួកអ្វីនោះឡើយ ពោលគឺដោយគ្រាន់តែយុវជនទាំងនោះ ត្រូវខិតខំប្រឹងប្រែង ព្យាយាម តស៊ូ និងការតាំងចិត្តខ្ពស់។ អគ្គលេខាធិការអាស៊ាន ស្ថិតនៅប្រទេសឥណ្ឌូណេស៊ី អង្គការយូណេស្កូនៅទីក្រុងប៉ារីសប្រទេសបារាំង និងស្ថាប័នអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយកសហរដ្ឋអាមេរិក ក៏ដូចជា៖ ស្ថាប័នរូបិយវត្ថុធំៗ IMF World Bank ឬ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ល។ បានស្ថិតនៅក្នុងក្តីស្រមៃរបស់និស្សិតកម្ពុជា ដែលត្រូវឈោងចាប់យក និងបញ្ជ្រៀតខ្លួនចូលដើម្បីអនាគតរបស់ពួកគាត់ ដែលត្រូវតែប្រជែងការងារជាមួយ នឹងយុវជនឬនិស្សិតមកពីបណ្តាប្រទេសអាស៊ានដ៏ទៃទៀត។ ដោយមើលឃើញពីឱកាសដ៏ធំធេងបែបនេះ និងជាប្រយោជន៍ដើម្បីចូលរួមដល់ការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជា សាកលវិទ្យាល័យ អាមរិកាំងភ្នំពេញ(AUPP) ដែលជាសាកលវិទ្យាល័យនាំមុខគេលើ គុណភាពអប់រំទូទៅនៅកម្ពុជា បានស្វះស្វែងជួយដល់យុវជន ឬនិស្សិតដែលមានសមត្ថភាព ដើម្បីចាប់យក ឱកាសធ្វើកម្មសិក្សា ឬទៅធ្វើការនៅស្ថាប័នធំៗដូចរៀបរាប់ខាងលើ។ មិនដល់ពីរឆ្នាំផង AUPP បានបញ្ជូននិស្សិតរបស់ខ្លួនជិត១០រូប ទៅកាន់ស្ថាប័នកំពូលដល់ទៅបីគឺ៖ អគ្គលេខាធិការអាស៊ាននៅឥណ្ឌូណេស៊ី អង្គការយូណេស្កូ នៅទីក្រុងប៉ារីស និងអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូយក ទាំងរយៈពេលខ្លី…