ប.ស.ស អំពាវនាវឲ្យកម្មករចូលរួមគាំទ្រការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព
FN ៖ លោក សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានអំពាវនាវឱ្យកម្មករ-កម្មការិដែលបានរៀបអាពាហ៍ពិពាហ៍ ត្រូវទៅចុះសំបុត្រអាពាហ៍ពិពាហ៍ នៅសាលាឃុំ-សង្កាត់ និងចូលរួមគាំទ្រការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ លោក សេង សក្ដា បានថ្លែងដូចនេះ ក្នុងឱកាសចុះសំណេះសំណាល និងផ្សព្វផ្សាយពីគោលនយោបាយរបបហានិភ័យការងារ របបថែទាំសុខភាព និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់កម្មករ-កម្មការិនីនៅរោងចក្រ Meng Da Footwear Industrial Co.,Ltd ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លោកបាននាំដំណឹងដ៏រីករាយមួយប្រាប់កម្មករ-កម្មការិនីឲ្យដឹងថា ប.ស.ស មានភារកិច្ច ផ្តល់ជូនរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងរបបសោធននិវត្ត។ លោកបានឲ្យដឹងថា ពេលកម្មករគ្រោះថ្នាក់ការងារ ទទួលបានការធានារ៉ាប់រងពី ប.ស.ស ដូចខាក្រោម៖ ១៖ លុយថ្លៃដឹកជញ្ជូនជនរងគ្រោះ ២៖ លុយថ្លៃសង្គ្រោះបន្ទាន់ ៣៖ លុយថ្លៃព្យាបាលរហូតដល់ជាសះស្បើយ ៤៖ លុយឧបត្ថម្ភប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ ៥៖ លុយឧបត្ថម្ភដល់អ្នកចាំថែរក្សា និងអ្នកថែទាំជនរងគ្រោះ ៦៖ លុយឧបត្ថម្ភប្រចាំថ្ងៃ…