កម្ពុជាត្រូវបានបោះឆ្នោត ជាប្រធានក្រុមប្រឹក្សាវប្បធម៌ ICAPP ខណៈចិន រុស្ស៊ី និងណេប៉ាល់ ជាប់ជាអនុប្រធាន, លោក ហោ ណាំហុង ត្រូវជ្រើសតាំងជាអនុប្រធាន ICAPP និងជាសហប្រធាន Asia-Europe Political Forum
FN ៖ ប្រទេសកម្ពុជាបានក្លាយជាប្រធានក្រុមប្រឹក្សាវប្បធម៌ «សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយ នៅអាស៊ី» ហៅកាត់ថា ICAPP (International Conference of Asia Political Parties) ខណៈប្រទេសចិន រុស្ស៊ី និងណេប៉ាល់ ជាប់ជាអនុប្រធាន។ សមាជិកអចិន្ត្រៃយ៍របស់ ICAPP គឺមាន៣៤គណបក្សនយោបាយមកពី២៣ប្រទេស ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។ ការប្រកាសនេះបានធ្វើឡើងកិច្ចប្រជុំលើកទី៣ នៃវេទិកាសារព័ត៌មានអាយកាប (ICAPP) ដែលផ្តោតសំខាន់លើ «តួនាទីរបស់សារព័ត៌មានក្នុងការជំរុញនយោបាយ ប្រជាធិបតេយ្យ» និងតួនាទីរបស់សារព័ត៌មានក្នុងការកសាងសហគមន៍អាស៊ី ដែលរៀបចំធ្វើ នៅក្នុងប្រទេសកូរ៉េខាងត្បួង ។ ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនោះឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន ICAPP និងជាសហប្រធាន Asia-Europe Political Forum (AEPF) ខណៈលោក ហ៊ុយ វណ្ណៈ ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន ICAPP Media Forum’s Bureau មានអាណត្តិ២ឆ្នាំម្តង។ គួរបញ្ជាក់ថា លោក ហោ ណាំហុង…