ក្រសួងសុខាភិបាល៖ រាល់ប្រជាពលរដ្ឋ ឃើញមានអាការៈជំងឺប្លែកៗ ឬសត្វងាប់ច្រើនខុសធម្មតា សូមទាក់ទងមកលេខទូរស័ព្ទ «១១៥» មិនអស់ថវិកាឡើយ
FN ៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមសហការ ក្នុងការផ្ដល់ព័ត៌មានភ្លាមៗ បើសិនជាសង្កេតឃើញមានកើតជំងឺអ្វីប្លែកៗកើតទៅមនុស្ស និងសត្វងាប់ច្រើនខុសធម្មតា សូមធ្វើការរាយការណ៍ មកក្រសួងសុខាភិបាល ឬនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង តាមរយៈប្រព័ន្ធទូរស័ព្ទ «១១៥» ភ្លាមៗ ។ លោកបានថ្លែងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយព័ត៌មាន អំពីស្ថានភាពជំងឺផ្ដាសាយបក្សី និងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា ដល់ប្រព័ន្ធព័ត៌មាន នៅថ្ងៃទី២៤ ខែកក្កដានេះ នៅមន្ទីរកុមារជាតិ។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានថ្លែងទៀតថា បច្ចប្បន្ននេះ ក្រសួងសុខាភិបាល កំពុងសង្កេតគ្រប់ករណី លើមនុស្ស, បសុបក្សី, អប់រំសហគមន៍, បណ្ដុះបណ្ដាល, តាមដាន និងឃ្លាំមើលជាប្រចាំ ដោយសហការជាមួយស្ថានប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ជំងឺឆ្លងនានាៗកើតមាន និងឆ្លងពីបណ្ដាប្រទេស ពិសេសជំងឺផ្ដាសាយបក្សី និងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា ដោយពេលនេះ មានជំងឺផ្ដាសាយបក្សី H5N1 និងH7N9 នៅតែបន្ដកើតមាននៅតាមបណ្ដាប្រទេសលើពិភពលោក។ ទន្ទឹមនឹងពេលនោះ លោកវេជ្ជបណ្ឌិតបានថ្លែងទៀតថា «រហូតមកដល់ពេលនេះ សម្រាប់ជំងឺផ្ដាសាយបក្សីH5N1…