ក្រសួងឧស្សាហកម្ម បន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យកម្មសិទ្ធបញ្ញា ជាមួយអង្គភាពកម្មសិទិ្ធបញ្ញាសឹង្ហបុរី និងបណ្តាអង្គភាពកម្មសិទ្ធបញ្ញាលើពិភពលោក
FN ៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី៦ និងកម្មវិធីសប្តាហ៍កម្មសិទ្ធិបញ្ញាក្រោមប្រធាបបទ “គំនិតគឺជាទ្រព្យសម្បត្តិ ក្នុងការជំរុញសេដ្ឋកិច្ចនាពេលអនាគតជាមួយកម្មសិទ្ធិបញ្ញា” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែសីហា ឆ្នាំ២០១៧ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ -នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកទី៦ ស្តីពីកិច្ចសហប្រតិបតិ្តការទេ្វភាគី រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយអង្គភាពកម្មសិទិ្ធបញ្ញាសឹង្ហបុរី លើវិស័យកម្មសិទិ្ធឧស្សាហកម្ម ដោយបានធ្វើការពិនិត្យមើលឡើងវិញលើគម្រោងកិច្ចប្រតិបត្តិការដែលបានអនុវត្តន៍កន្លងមក និងពិនិត្យមើលលើម្រោងដែលត្រូវអនុវត្តន៍បន្តនៅពេលខាងមុខ ព្រមទាំងបានចុះហត្ថលេខាលើកំណត់ហេតុរួមនៃកិច្ចពិភាក្សា រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយនឹងអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី។ កិច្ចព្រមព្រៀងស្តីពីសហប្រតិបតិ្តការអំពីកម្មសិទិ្ធឧស្សាហកម្មនេះ ជាសញ្ញាមួយដ៏ល្អក្នុងការ បន្តពង្រឹងទំនាក់ទំនងកម្ពុជា និងសឹង្ហបុរីឲ្យកាន់តែរឹងមាំថែមទៀតលើវិស័យកម្មសិទ្ធិបញ្ញា កិច្ចការពារកម្មសិទ្ធិបញ្ញា និងបើកទូលាយបន្ថែមទៀតនូវឱកាសសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចបង្កើនវិនិយោគបរទេសចូលមកក្នុងប្រទេសដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។ -នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបន្តដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចូលរួមកម្មវិធីសប្តាហ៍កម្មសិទ្ធិបញ្ញា នៅមជ្ឈមណ្ឌលពិពណ៌សឹង្ហបុរី Sands Expo…