អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីជំនាញប្រជុំពិភាក្សា បញ្ជាកកស្ទះចរាចរណ៍រាល់ថ្ងៃ នៅចំណុចក្បាលថ្នល់ ក្នុងខណ្ឌចំការមន, រដ្ឋបាលគ្រោងនឹងកសាងស្ពានអាកាស ឬផ្លូវក្រោមដី នៅតំបន់នោះ
FN ៖ ដោយសារកំណើនប្រជាជន និងកំណើននៃមធ្យោបាយធ្វើដំណើរ មានការកើនឡើងឥតឈប់ឈរ ធ្វើឲ្យនៅរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ ដូចជា នៅតំបន់ក្បាលថ្នល់ មានការកកស្ទះជាប្រចាំ ជាពិសេសនៅចំណុចប្រសព្វរវាងផ្លូវព្រះមុន្នីវង្ស ផ្លូវ២៧១ និងផ្លូវ៦០ម៉ែត្រនោះ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ដោយមានមន្រ្តីជំនាញពាក់ព័ន្ធចូលរួម ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាព កែសម្រួលប្រព័ន្ធចរាចរណ៍នៅចំណុចខាងលើនេះ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្សសាលារាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំនេះថា «រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងគិតគូរពីលទ្ធភាព ក្នុងការកសាង ឬ សម្រួលចរាចរណ៍ ដែលគ្រោងនឹងកសាងស្ពានអាកាស ឬផ្លូវក្រោមដី នៅតំបន់នោះ។ យ៉ាងណាមុននឹងឈានទៅការកសាង ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ ត្រូវការពិនិត្យ និងពិភាក្សាគ្នា ឱ្យបានគ្រប់ជ្រុងជ្រោយ ជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យតំបន់នោះ មិនឱ្យមានការកកស្ទះបន្តទៀត»។ លោក ម៉េត មាសភក្តី បញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំនោះដែរ មន្រ្តីជំនាញក៏បានលើកឡើងពីជម្រើសមួយចំនួន ទៅតាមទិសប្រសព្វពីផ្លូវណាមួយ ដើម្បីអង្គប្រជុំធ្វើការពិភាក្សាគ្នា…