លោក ហ៊ុន ម៉ានី៖ ក្រោយនាំគ្រឿងអលង្ការមាសមកកម្ពុជាវិញ រាជរដ្ឋាភិបាលនឹងប្រឹងប្រែងស្វែងរក និងនាំត្រឡប់មកវិញនូវកេរដំណែលបុព្វបុរសបន្តទៀត
FN ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហាញពីស្មារតីប្ដេជ្ញាថា បន្ទាប់ដង្ហែនាំយកគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ ដែលជារតនវត្ថុខ្មែរនាសម័យអង្គរ ពីចក្រភពអង់គ្លេសមកដល់កម្ពុជានេះតទៅ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងតាមស្រែងរក និងនាំត្រឡប់មកវិញនូវកេរមរតកបុព្វបុរសខ្មែរ មកមាតុប្រទេសវិញជាបន្តបន្ទាប់ឲ្យទាល់តែបាន។ ការប្ដេជ្ញាយ៉ាងក្លៀវក្លានេះ ត្រូវបានបញ្ជាក់ឡើងក្នុងឱកាសផ្ដល់បទសម្ភាសន៍នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកប្រធាន ស.ស.យ..ក រួមជាមួយគណៈប្រតិភូ មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននាំគ្រឿងអលង្ការមាសខ្មែរបុរាណខាងលើ មកដល់ដល់ប្រទេសដើមវិញភ្លាមៗ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧។ ចៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក ហ៊ុន ម៉ានី បានរៀបរាប់ថា «ក្រោយទទួលដំណឹងពីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងឡុងដ៍អំពីព័ត៌មានថា គ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ខ្មែរសម័យអង្គរ ត្រូវបានគេដាក់ដេញថ្លៃលក់នៅទីក្រុងឡុងដ៍រួចមក រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស បានស្វះស្វែងទំនាក់ទំនងធ្វើយ៉ាងណា ដើម្បីប្រមូលយកគ្រឿងអលង្ការទាំងនោះមកវិញ តាំងពីពេលនោះមក រាជរដ្ឋាភិបាលបានខំប្រឹងធ្វើការងារ ខំប្រឹងទំនាក់ទំនងដើម្បីដង្ហែនាំរតនវត្ថុមិនអាចកាត់ថ្លៃបានទាំងនោះមកមាតុប្រទេសកម្ពុជាវិញ រហូតបានដង្ហែនាំមកដល់កម្ពុជា នាថ្ងៃនេះ ប្រកបដោយជោគជ័យ និងមានសុវត្ថិភាពពីការចេញដំណើរនៅទីក្រុងឡុងដ៍មក»។ លោកក៏មិនភ្លេចថ្លែងអំណរព្រះគុណ និងអំណរគុណចំពោះព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម…