លោក ហ៊ុន ម៉ានី ដឹកនាំក្រុមការងារ សហការជាមួយអង្គការសុខភាពពិភពលោក រួមគ្នាបើកសិក្ខាសាលាជំរុញការបរិច្ចាគឈាមដោយស័គ្រ្មចិត្ត នៅទូទាំងប្រទេស, មួយថ្ងៃៗត្រូវការឈាម១៥០ ទៅ២០០ប្លោក
FN ៖ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារប្រតិបត្តិ ក្លិបនៃក្តីស្រលាញ់ បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា ក្លិបនៃក្តីស្រលាញ់ អង្គការសុខភាពពិភពលោក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំសិក្ខាសាលាស្តីពី «ដំណើរការនិងការអនុវត្តក្លិបនៃក្តីស្រលាញ់» ដើម្បីជំរុញការបរិច្ចាគឈាមដោយស័គ្រ្មចិត្ត ពីក្នុងចំណោមយុវជន ប្រជាជនទូទៅនៅគ្រប់ខេត្ត-រាជធានី ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងថ្នាក់ដឹកនាំ ព្រមតាំងប្រធានអង្គការជាច្រើនរូបទៀត។ លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានបន្តថា យុទ្ធនាការផ្តល់ឈាម១០០០លីត្រ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ក្នុងឆ្នាំ២០១១ ទទួលបានជោគជ័យ ដោយយុវជនបានចូលរួមយ៉ាងសកម្ម ក្នុងការបរិ្ចចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ ឈាម និងការធានា បាននូវការផ្គត់ផ្គង់ ឈាមឈាម ដល់អ្នកជម្ងឺជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសខេត្តកណ្តាល និងក្រុមគ្រួសារញ្ញាតិមិត្ត ដែលត្រូវការឈាមជាចាំបាច់នៅគ្រប់មន្ទីរពេទ្យ។ ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា បណ្តាខេត្តនានា និងរាជធានីភ្នំពេញបានចូលរួមជាបន្តបន្ទាប់ ក្នុងយុទ្ធនាការ បរិច្ចាគឈាម នៅតាមស្រុក/ខណ្ខ និងដោយបានសហការជាមួយយុវជនកាកបាទក្រហម នៅរាជធានីភ្នំពេញ-ខេត្តជាពិសេសនៅតាមសាកលវិទ្យាល័យនានា។…