អគ្គនាយកស៊ីម៉ាក់៖ កម្ពុជាពិតជាសម្រេចបាន ផែនការយុទ្ធសាស្ត្រគ្មានគ្រាប់មីន គំរាមកំហែងប្រជាជន នៅឆ្នាំ២០២៥
FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការច្បាស់ ក្នុងសកម្មភាពបោសសម្អាតមីន ដោយកំណត់យកឆ្នាំ២០២៥ ធ្វើយ៉ាងណាឲ្យលែងមានគ្រាប់មីន គំរាមកំហែងដល់ប្រជាពលរដ្ឋតទៅទៀត។ ជុំវិញការកំណត់នេះ មន្ត្រីជាន់ខ្ពស់ក្នុងវិស័យដោះមីនកម្ពុជា បានអះអាងថា កម្ពុជាពិតជាអាចធ្វើបានសម្រេចតាមផែនការនេះ។ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានបញ្ជាក់ថាផែនការបោសសម្អាតមីន នៅឆ្នាំ២០២៥ខាងមុខ កម្ពុជាពិតជាអាចសម្រេចបាន។ មូលហេតុដែលហ៊ានអះអាងបែបនេះ លោកបានឲ្យដឹងថា «ចំណុចនេះ ខ្ញុំសុំបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់គោលដៅនេះច្បាស់លាស់ ទី១៖ ដោយសារតែយើងចង់ដោះស្រាយបញ្ហាជូនប្រជាជននៃប្រទេសយើង ឲ្យបានឆាប់ផងដែរ។ ទី២៖ យើងមានកាតព្វកិច្ចតាមផ្លូវច្បាប់ នៃអនុសញ្ញាអន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញអន្តរជាតិហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ ហើយបើផ្អែកទៅលើប្រភពធនធានបច្ចេកទេស និងសមត្ថភាពរបស់យើង យើងសង្ឃឹមថា យើងធ្វើបាន »។ លោក ហេង រតនា បានបន្តថា «ប្រសិនណាជាគ្មានការប្រែប្រួលច្រើនទេ យើងមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការសម្រេចឲ្យបានជោគជ័យ នៅក្នុងផែនការយុទ្ធសាស្ត្រឆ្នាំ ២០១២៥។ ខ្ញុំនិយាយតែអំពីគ្រាប់មីនប្រឆាំងមនុស្សទេ បញ្ហាស្មុគ្រស្មាញយើងមានបញ្ហាគ្រាប់បែកចង្កោមផង គ្រាប់បែកទម្លាក់ពីលើយន្តហោះផង គ្រាប់បែកគីមីទៀត ឥឡូវជួបបញ្ហាហ្នឹងទៀត អញ្ចឹងបញ្ហាសុំញែកឲ្យដាច់ ព្រោះផែនការឆ្នាំ២០២៥…