រាជរដ្ឋាភិបាលផ្តល់ស្រូវពូជជាង២០០តោន ជូនប្រជាកសិករ៤ស្រុក នៅខេត្តក្រចេះ ដែលរងគ្រោះដោយសារទឹកជំនន់
FN ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីនិងមន្ទីរពាក់ព័ន្ធ នាំយកស្រូវពូជជាង២០០តោន និងគ្រាប់ពូជដំណាំមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តចែកជូនដល់ប្រជាកសិករចំនួន៤ស្រុក/ក្រុង ដែលរងគ្រោះខូចខាតផលដំណាំ ដោយសារទឹកជំនន់ទន្លេមេគង្គ នាពេលកន្លងមក។ លោកអភិបាលខេត្តបានឲ្យដឹងថា ការចែកពូជស្រូវជូនប្រជាកសិការចំនួន៤ស្រុក ថ្ងៃនេះរួមមាន៖ ស្រុកសំបូរ, ស្រុកឆ្លូង, ស្រុកព្រែកប្រសព្វ, និងក្រុងក្រចេះ។ លោកបន្តថា ស្ថានភាពទឹកជំនន់ទន្លេរមេគង្គកន្លងមកនេះ ធ្វើឲ្យខេត្តក្រចេះរងផលប៉ះពាល់ និងខូចខាតទៅលើវីស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងសង្គមកិច្ចជាច្រើន ហើយក្នុងអំឡុងពេលទឹកជំនន់ប្រជាពលរដ្ឋរងគ្រោះ ក៏បានទទួលអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតផងដែរ។ លោក វ៉ា ថន បាននាំសារសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងចូលស្ដោកស្ដាយ ដល់ជនរងគ្រោះដោយសារទឹកជំនន់ ដែលបង្កខូចខាតដល់ផលដំណាំ និងទ្រពសម្បត្តិកន្លងមក។ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ…