ជនអនាថាជាង ៩០០នាក់ ត្រូវបានទទួលយកមកពិគ្រោះយោបល់ និងបញ្ជូនទៅទទួលសេវាបន្ត នៅមណ្ឌលសំចតរាជធានីភ្នំពេញ និងអង្គការដៃគូ

FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ជនអនាថាចំនួន ៩១៤នាក់ ត្រូវបានទទួលយកមកពិគ្រោះយោបល់ និងបញ្ជូនទៅទទួលសេវាបន្តនៅមណ្ឌលសំចតរាជធានីភ្នំពេញ និងអង្គការដៃគូ និងបានធ្វើសមាហរណកម្មទៅសហគមន៍វិញចំនួន ៧៤៣នាក់។ មណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានបន្តកែលម្អជាបន្តបន្ទាប់ និងទទួលបានជនអនាថារាប់រយនាក់ មកស្នាក់នៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈមុនធ្វើសមាហរណកម្មទៅសហគមន៍វិញ។ រដ្ឋមន្រ្តី វង សូត បានបញ្ជាក់ថា មជ្ឈមណ្ឌលជនវិបល្លាសស្មារតីត្រូវបានកសាងនិងដាក់ឱ្យដំណើរការក្នុងពេលដ៏ឆាប់ខាងមុខ និងបានលើលោឡើងពីរបបគោលនយោបាយ ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ដែលក្នុងរយៈពេល ៦ខែដំបូងអនុវត្តដោយក្រសួងសុខាភិបាល និងចាប់ពីខែមករា ឆ្នាំ២០១៩ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកត្រូវដឹកនាំ និងទទួលខុសត្រូវក្នុងកិច្ចការនេះបន្ត។ លោក វង សូត បានថ្លែងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅបន្ត នាព្រឹកថ្ងៃទី០២ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសង្គមកិច្ច។ រដ្ឋមន្រ្តី ក៏បានបន្តថា ជនរងគ្រោះដោយអំពើជួញដូរមនុស្ស៤៣៨នាក់ ត្រូវបានជួយ…

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដោះស្រាយរឿងពលរដ្ឋប្តឹង លោក ញឹក ប៊ុនឆៃ ករណីលក់ដី៣កន្លែង នៅអូរជ្រៅ

FN​ ៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ និងជា ប្រធាន អាជ្ញាធរ ជាតិ ដោះស្រាយ ទំនាស់ ដីធ្លី ដោះស្រាយទៅលើបណ្តឹងពលរដ្ឋ ដែលប្តឹង លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ករណីភាពមិនប្រក្រតីក្នុងការលក់ដី៣កន្លែង នៅក្នុងឃុំចំនួន៣ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើជូនលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការលក់ដីបីកន្លែងស្ថិតនៅឃុំនិមិត្ត ឃុំប៉ោយប៉ែត និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានលើកឡើងដោយប្រធានប្រតិភូគណបក្សខ្មែរក្រោក រាជរដ្ឋាភិបាលបានឯកភាពប្រគល់ជូន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពិនិត្យដោះស្រាយ។ បណ្តាញព័ត៌មាន Fresh News មិនអាចទំនាក់ទំនងលោក ញឹក…

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន នាំយកថវិការាជរដ្ឋាភិបាលកម្ពុជា៣២០លានរៀល ប្រគល់ជូនក្រុមគ្រួសារសព៨នាក់នៅខេត្តកំពត ដែលរងគ្រោះដោយបាក់រលំអគារ នៅខេត្តព្រះសីហនុ

FN ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកទទួលបន្ទុកចាត់ចែងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអមដំណើរដោយលោក ជាវ តាយ អភិបាលខេត្តកំពត ជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បាននាំយកថវិការាជរដ្ឋាភិបាលកម្ពុជា ៣២០លានរៀល ប្រគល់ជូនក្រុមគ្រួសារសព៨នាក់នៅខេត្តកំពត ដែលបាក់រលំអគារនៅខេត្តព្រះសីហនុ ដែលក្នុងម្នាក់ៗទទួលបាន៤០លានរៀល ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ៦នាក់ និងស្រុកដងទង់២នាក់។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានពាំនាំនូវការសាកសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុត ជូនចំពោះគ្រួសារសពពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកំពុងយកចិត្តទុកដាក់បំផុត ចំពោះករណីបាក់រលំអគារនេះ ហើយថែមសម្រេចបញ្ចេញថវិកា សម្រាប់ឧបត្ថម្ភដល់ក្រុមគ្រួសារសព ដោយឡែកក្នុងខេត្តកំពតសពចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបាន៤០លានរៀល។ ជាមួយគ្នានេះ នៅរសៀលថ្ងៃដដែលនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានការអមដំណើរដោយលោក ជាវ តាយ អភិបាលខេត្តកំពត ជាប្រធានកិត្តិយសសាខា…