ក្រសួងពាណិជ្ជកម្ម៖ កម្ពុជានាំចេញស្វាយជិត ៦ម៉ឺនតោន នៅឆ្នាំមុន

FN ៖ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កម្ពុជាបាននាំចេញស្វាយជិត៦ម៉ឺនតោន កាលពីឆ្នាំ២០១៩។ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេនក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្លែស្វាយ យើងនាំបានក្នុងឆ្នាំ២០១៩ គឺជាង៥ម៉ឺន៨ពាន់តោន (៥៨,១៦២.១៦តោន) ដែលនាំទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបូរី បារាំង រុស្ស៉ី និងចិន»។ បើតាមន្ត្រីជាន់ខ្ពស់រូបនេះ កម្ពុជាយើងមានទីផ្សារប្រទេសចិន អឺរ៉ុប អាស៊ាន និងមានទីផ្សារមួយចំនួនទៀត មានថៃ វៀតណាម ម៉ាឡេស៉ី ជប៉ុន បារាំងជាដើម។ លោកថ្លែងថា កម្ពុជាយើងក៏មានទីផ្សារសំខាន់ដូចជា អង់គ្លេស ណូវែលហ្សេឡង់ ឆែក ប៊ែលហ្សិក អូស្ត្រាលី ស្វីស កាណាដា កាហ្សាក់ស្តង់ និងរុស្ស៉ីផងដែរ។ លោក ប៉ែន សុវិជាតិ បានឲ្យដឹងផងដែរថា សម្រាប់ផ្លែស្វាយ ការនាំចេញខ្លះធ្វើដោយផ្ទាល់ ហើយការនាំចេញខ្លះធ្វើដោយប្រទេសជិតខាង។ ការនាំចេញស្វាយនេះទៀតសោត បើពេលខ្លះយើងមិនអាចនាំចេញស្រស់បាន តែយើងធ្វើជាដំណាប់ស្វាយ ដើម្បីនាំចេញវិញ។ លោកបន្ថែមថា នៅថ្ងៃអនាគតប្រទេសកម្ពុជា…

ខែដំបូង ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសជាង២២ម៉ឺននាក់ ចូលទស្សនាអង្គរ បានចំណូលចូលជាតិជាង១០លានដុល្លារ

FN ៖ គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅខែមករា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន២២២,៥៦១នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលចូលថវិកាជាតិចំនួន ១០,៥៤៧,៣៣២ដុល្លារអាមេរិក។ បើតាមសេចក្ដីប្រកាស់ព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈនេះបានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំ សម្រាប់ខែមករា ឆ្នាំ២០២០ មានការថយចុះ ១៧.៨៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ សម្រាប់ចំណូលក៏មានការថយចុះ ១៤.៨១%។ សូមជម្រាបថា នៅឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំនួននេះបានថមថយជិត១៥ភាគរយបើធៀបនឹងឆ្នាំ២០១៨។ តាមរយៈការលក់បណ្ណជូនភ្ញៀវអន្តរជាតិជាង២លាននាក់នេះ រាជរដ្ឋាភិបាលទទួលបានចំណូល សរុប៩៩,០៨៨,៨៩៤ដុល្លារអាមេរិក៕

ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ឱ្យអនុវត្តនូវវិធានការមួយចំនួន ដើម្បីការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំមួយ ឱ្យគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនទាំងអស់ អនុវត្តវិធានការមួយចំនួន ដើម្បីការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី។ ក្នុងគោលបំណងជំរុញការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺនេះ ស្របតាមសេចក្តីអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្ថែមលើខ្លឹមសារសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនទាំងអស់ ត្រូវណែនាំបន្តដល់បុគ្គលិកអប់រំ និងអ្នកសិក្សាឱ្យអនុវត្តនូវវិធានការបង្ការទប់ស្កាត់ជំងឺនេះ។