គម្រោងវិនិយោគថ្មីៗ៦ទៀត ទុនវិនិយោគជិត៧០០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យដំណើរការ

FN​​ ៖ Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំង៦ដូចខាងក្រោម៖ ១៖ ក្រុមហ៊ុន ROYAL CAMBODIAN HOSPITAL CO., LTD គម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១,៥០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍តាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែង។ ២៖ ក្រុមហ៊ុន CHIP MONG RETAIL CO., LTD គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២៩កន្លែង។ ៣៖ ក្រុមហ៊ុន ANGKOR WILDLIFE & AQUARIUM CO.,…

ខែដំបូង កម្ពុជានាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន បានចំណូលជិត៤០លានដុល្លារ

FN ៖ ខែដំបូងក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន កើនឡើង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល Fresh News ទទួលបាននៅថ្ងៃទី២០ ខែកុម្ភៈនេះ។ របាយការណ៍បញ្ជាក់ថា នៅខែមករា ឆ្នាំ២០២០ កម្ពុជាផលិតជ័រកៅស៊ូសម្រេចបាន២៩,២០៣តោន កើនឡើង២០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ បរិមាណជ័រកៅស៊ូនាំចេញមានចំនួន ២៧,៤៤៥តោន ខណៈតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៤៣៣ដុល្លារក្នុង១តោន តម្លៃនេះកើនឡើង១៧ភាគរយ។ សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៥,៩១៦ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៥០,៤៣៤ហិកតា ស្មើនឹង៦២%។ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ម៉ូតូដឹកសំរាម បែបទំនើបជូនគ្រប់សង្កាត់ទាំង១០៥ នៅទូទាំងរាជធានីភ្នំពេញ

FN​ ៖ អ្វីដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការប្រគល់ម៉ូតូដឹកសំរាម បែបទំនើបជូនដល់បណ្ដាលសង្កាត់ទាំង១០៥ នៅទូទាំងរាជធានីភ្នំពេញ មកដល់ល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ បានប្រគល់គ្រប់ចំនួនអស់ហើយ ជាមួយនឹងការប្រគល់ម៉ូតូដឹកសំរាម ១គ្រឿងទៀត ទៅឲ្យរដ្ឋាករស្វយ័តផ្សារធំថ្មីផងដែរនោះ ដោយសរុបទាំង ១០៦គ្រឿង។ អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ ក្នុងពិធីប្រគល់ម៉ូតូកង់បីដឹកសម្រាមបែបទំនើប នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ បានបញ្ជាក់ឲ្យដឹងថា ម៉ូតូដែលប្រគល់ជូននាល្ងាចនេះមានចំនួន ២៨គ្រឿង ហើយនេះជាលើកទី ៣ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ម៉ូតូប្រភេទនេះទៅឲ្យបណ្ដាសង្កាត់មួយចំនួន ១០៥នៅក្នុងរាជធានីភ្នំពេញ ហើយក៏ជាលើកចុងក្រោយផងដែរ ដើម្បីយកទៅធ្វើសកម្មភាពដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញឱ្យមានលក្ខណៈល្អប្រសើរឡើងមួយកម្រិតថែមទៀត។ គួរបញ្ជាក់ថា ដើម្បីចូលរួមថែរក្សាអនាម័យ និងសោភ័ណ្ឌភាពទីក្រុង ពិសេសដើម្បីចូលរួមប្រមូលសំរាមក្នុងរាជធានី រដ្ឋបាលរាជធានីភ្នំពេញបានឧបត្ថម្ភម៉ូតូដឹកសំរាម បែបទំនើបចំនួន ៣លើកមកហើយ ក្នុងលើកទី១ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានី បានប្រគល់ម៉ូតូដឹកសំរាមប្រភេទទំនើបនេះ ជូនដល់ចំនួន៤ គឺខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌបឹងកេងកង។ លើកទី២ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០…