ក្រុមហ៊ុនអាកាសចរណ៍ហោះហើរមកកម្ពុជា ត្រូវគោរពលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល

FN ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានចេញនូវសេចក្ដីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ពីគោលការណ៍មួយចំនួន សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលហោះហើរចូលមកកាន់ប្រទេសកម្ពុជាត្រូវអនុវត្តន៍ ដើម្បីបង្ការការពារជំងឺកូវីដ១៩។ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះថា គោលបំណងដែលអាកាសចរណ៍ស៊ីវិលកម្ពុជា ចេញសេចក្ដីជូនដំណឹងនេះ គឺដើម្បីឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលហោះហើរចូលមកកាន់កម្ពុជា គោរពឲ្យបាននូវលក្ខខណ្ឌ ដែលក្រសួងសុខាភិបាលតម្រូវ និងលក្ខខណ្ឌថ្មីៗមួយចំនួនទៀត ដែលអាកាសចរណ៍ស៊ីវិលកម្ពុជា តម្រូវឲ្យក្រុមហ៊ុនអនុវត្តន៍ឲ្យបានត្រឹមត្រូវ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ក្រៅពីលក្ខខណ្ឌដែលក្រសួងសុខាភិបាលតម្រូវហើយនោះ សម្រាប់អាកាសចរណ៍ស៊ីវិលវិញ គឺតម្រូវឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ មិនត្រូវអនុញ្ញាតឲ្យមានការដឹកអ្នកដំណើរ ដែលមានជំងឺកូវី១៩ នៅលើយន្ដហោះរបស់ខ្លួន ចូលមកកាន់កម្ពុជានោះទេ ហើយក៏មិនត្រូវដឹកភ្ញៀវដែលខ្វះខាត នូវឯកសារដែលរាជរដ្ឋាភិបាលកម្ពុជាតម្រូវឲ្យមាននោះដែរ។ លោក ជា អូន បានសង្កត់ធ្ងន់ថា «ក្នុងលិខិតរបស់អាកាសចរណ៍ស៊ីវិលនេះ មានចំណុចមួយដែលតម្រូវឲ្យ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ អនុវត្តន៍ឲ្យខានតែបាន គឺប្រសិនបើអ្នកដំណើរ ដែលក្រុមហ៊ុនអាកាសចរណ៍បានដឹកមកដល់កម្ពុជា ប៉ុន្ដែខ្វះខាតនូវឯកសារ ដែលតម្រូវដោយរដ្ឋាភិបាលនោះ ក្រុមហ៊ុនអាកាសចរណ៍នោះត្រូវទទួលខុសត្រូវ ក្នុងការដឹកអ្នកដំណើរទាំងនោះត្រឡប់ទៅកន្លែងដើមវិញ»។ លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ទៀតថា ចំពោះក្រុមហ៊ុនអាកាសចរណ៍ទាំងអស់…

ចំណូលថ្នាក់ជាតិរបស់កម្ពុជានៅ៤ខែដំបូងឆ្នាំនេះ សម្រេចបានជាង២,០០០លានដុល្លារ កើន១០%

FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបចេញផ្សាយនូវរបាយការណ៍ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិ ប្រចាំខែមេសា ឆ្នាំ២០២០នេះ ដោយរបាយការណ៍នេះ បានបង្ហាញឲ្យឃើញពីកំណើន នៃចំណូលថ្នាក់រដ្ឋបាលជាតិគួរឲ្យកត់សម្គាល់ បើទោះបីកម្ពុជារងនូវផលប៉ះពាល់ ដោយវិបត្តិវីរុសកូវីដ១៩ក្តី។ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅរយៈពេល៤ខែដំបូងឆ្នាំ២០២០នេះ ចំណូលរដ្ឋបាលថ្នាក់ជាតិរបស់កម្ពុជា សម្រេចបានចំនួន ៨ ៤២៨ ២៧៧លានរៀល (ស្មើនឹងប្រមាណ២០០០លានដុល្លារ) កើតឡើង១០.២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ចំណូលទាំងនេះ បានមកពីប្រភពសំខាន់៣ គឺចំណូលពន្ធសម្រេចបាន ៧,១៣៣,៥១៤លានរៀល (ស្មើនឹងជាង១,៧០០លានដុល្លារ), ចំណូលផ្សេងៗ ៩៦៥,៩៨៧លានរៀល (ស្មើនឹងជាង២៣០លានដុល្លារ) និងអំណោយ ៣២៨,៧៧៥លានរៀល (ស្មើនឹង៨០លានដុល្លារ)។ ដោយឡែកបើកក្រឡែកទៅមើលការចំណាយរដ្ឋបាលថ្នាក់ជាតិសរុប នៅរយៈពេល៤ខែឆ្នាំ២០២០ មានចំនួន ៧ ២៩៩ ៦៤០ លានរៀល (ស្មើនឹងប្រមាណជាង១៧០០លានដុល្លារ) កើនឡើង៣១.៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។ ប្រភពនៃការចំណាយសំខាន់ៗរួមមាន៖ ចំណាយលើបន្ទុកបុគ្គលិក (ប្រាក់ខែមន្ត្រីរាជការ), ចំណាយលើទំនិញ និងសេវាកម្ម,…

កម្ពុជានាំចេញដំឡូងមី ស្វាយចន្ទី ពោត ចេក ស្វាយ និងម្រេច បាន១.៤លានតោន នៅ៥ខែដំបូងឆ្នាំនេះ !

FN ៖ រយៈពេល៥ខែដំបូង ឆ្នាំ២០២០នេះ ក្រៅពីនាំចេញអង្ករ និងស្រូវ កម្ពុជាបាននាំចេញដំឡូងមីក្រៀម ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ និងម្រេច បានប្រមាណ១.៤លានតោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម តាមរយៈ Facebook ផ្លូវការរបស់ខ្លួនបានបង្ហោះរបាយការណ៍ នៃលទ្ធផលការនាំចេញផលិតផលកសិកម្មមួយចំនួន ក្រៅពីអង្ករ/ស្រូវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ (ក្នុងដំណាក់កាល នៃការរីករាលដាលសកលនៃមេរោគកូវិដ ១៩) សម្រេចបានដូចខាងក្រោម៖ ១៖ ចំណិតដំឡូងមីក្រៀមនាំចេញបាន ៩៩៦ ២៩០ តោន កើនឡើងប្រមាណ ៨៨ ២៩០ តោន ស្មើនឹង ៩.៧២% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ៩០៨ ០០០ តោនប៉ុណ្ណោះ។ ២៖ ម្សៅដំឡូងមីនាំចេញបាន…