ក្រសួងអប់រំអនុញ្ញាតឲ្យសាលារដ្ឋគ្រប់កម្រិត នៅក្នុងទីរួមខេត្តចំនួន៤ បើកដំណើការឡើងវិញ ចាប់ពីថ្ងៃទី០៧ ខែកញ្ញា ខណៈរាជធានី-ខេត្តផ្សេងទៀត នឹងសម្រេចជាបន្តបន្ទាប់

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) គ្រប់កម្រិត នៅទីរួមខេត្តចំនួន៤ អាចបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០៧ ខែកញ្ញាតទៅ ខណៈរាជធានី-ខេត្តផ្សេងៗទៀត នឹងអនុញ្ញាតជាបន្តបន្ទាប់នាពេលក្រោយ។ នេះបើតាមការបញ្ជាក់របស់ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ។ ទីរួមខេត្តទាំង៤នោះរួមមាន ទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ដែលមានកម្រិតហានិភ័យទាប ចំពោះជំងឺកូវីដ១៩។ លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈដែលមានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ទូទាំងប្រទេស និងគ្រឹះស្ថានសាធារណៈគ្រប់កម្រិត នៅតាមទីរួមខេត្តចំនួន៤ ដែលមានកម្រិតហានិភ័យទាប (ទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី) បើកដំណើរការឡើងវិញ បន្ទាប់ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថានសិក្សា។ ក្រៅពីនេះ ក្រសួងអប់រំ យុវជន និងកីឡា…

ក្រសួងធម្មការចេញសេចក្ដីណែនាំ៦ចំណុច សម្រាប់រៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមវត្តអារាម ដើម្បីការពារជំងឺកូវីដ១៩

FN ៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំស្ដីពី ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងពង្រឹងវិធានការការពារសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ នៅតាមវត្តអារាមនានាទូទាំងប្រទេសកម្ពុជា។ យោងតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងធម្មការ បានណែនាំ៦ចំណុចដូចខាងក្រោម៖ *ទី១៖ រៀបចំវត្តអារាម ឲ្យមានសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានល្អ ត្រូវចងទង់ បដា ជ្វាលា ពាក្យស្លោក និងរៀបចំឲ្យមានធុងសំរាមសាធារណៈ *ទី២៖ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន រៀបចំឲ្យមានកម្លាំងរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកបំពេញបុណ្យកុសល នៅគ្រប់វត្តអារាម *ទី៣៖ រៀបចំទុកដាក់ បែងចែកទេយ្យទានឲ្យបានសមរម្យជៀសវាងភាពខ្លះខ្ជាយ និងយកទៅជូនកងកម្លាំងប្រដាប់អាវុធ ចែកទានដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងក្មេងអនាថាគ្មានទីពឹង *ទី៤៖ តាមដាន និងត្រួតពិនិត្យនៅតាមវត្តអារាម ដើម្បីអនុវត្តឲ្យបាននូវអនុសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល *ទី៥៖ ផ្សព្វផ្សាយនូវរាល់សារអប់រំណែនាំនានា ដែលផលិតដោយក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយ ជាប់ជាប្រចាំនៅក្នុងទីវត្តអារាម និងផ្សព្វផ្សាយដល់សាធារណជន ពុទ្ធបរិស័ទ…

ភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តទូទាំងប្រទេស នាឱកាសឈប់សម្រាក៥ថ្ងៃ មានសរុបជាង១.៤លាននាក់

FN ៖ នៅរាត្រីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ដែលជាថ្ងៃចុងក្រោយ នាឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅក្នុងភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តតាមគោលដៅនានាទូទាំងប្រទេស នាឱកាសឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ មានសរុបមានចំនួនប្រមាណ ១,៤៥៩,៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១.៤៤៥.២៣៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤.១៤៨នាក់។ សម្រាប់ចំនួនភ្ញៀវទេសចរតាមថ្ងៃនីមួយៗ មានដូចខាងក្រោម៖ * ថ្ងៃទី១ ប្រមាណ ២៣៣.៣២៩ នាក់ * ថ្ងៃទី២ ប្រមាណ ២៨១.៨៥៥ នាក់ * ថ្ងៃទី៣ ប្រមាណ ៣២៥.០៧៧ នាក់ * ថ្ងៃទី៤ ប្រមាណ ៣៣៤.៣៩១ នាក់ * ថ្ងៃទី៥ ប្រមាណ ២៨៤.៧៣៤ នាក់ ជាការកត់សម្គាល់បន្ថែម លោករដ្ឋមន្រ្តីបានបញ្ជាក់ឲ្យដឹងដូចខាងក្រោមថា៖…