ក្រសួងមហាផ្ទៃ ប្រកាសឈប់ឱ្យតំណាងរាស្រ្តគណបក្សប្រឆាំង ចុះសួរសុខទុក្ខសកម្មជន ដែលជាប់ឃុំ ក្រោយនាំមេវិទ្យុអាស៊ីសេរី បន្លំចូលពន្ធនាគារ

FN ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់ Fresh News ឱ្យដឹង នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះថា ចាប់ពីពេលនេះតទៅ ក្រសួងមហាផ្ទៃ នឹងមិនអនុញ្ញាតឱ្យ តំណាងរាស្រ្តរបស់គណបក្សប្រឆាំង ចូលសួរសុខទុក្ខសកម្មជនឬមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់ឃុំទៀតនោះទេ បន្ទាប់ពីមានករណីតំណាងរាស្រ្តបក្សនេះ បាននាំមេវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលទៅក្នុងពន្ធនាគារព្រៃស។ ការអះអាងយ៉ាងដាច់ណាត់ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ ចូលទៅពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។ លោក ខៀវ…

ទេសចរជាតិ ជាង១លាននាក់ មកលេងកំសាន្តអង្គរសង្ក្រាន្គ នាថ្ងៃទី១៣, ១៤, ១៥ ខែមេសា នាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

FN ៖ ភ្ញៀវទេសចរជាតិ មកលេងកំសាន្តអង្គរសង្ក្រាន ក្នុងរយៈពេល៣ថ្ងៃពោលគឺនៅថ្ងៃ ទី១៣, ១៤,១៥ ខែមេសា មានចំនួនប្រមាណ ១លាន ២សែននាក់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧នេះ។ រដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ឲ្យដឹងថា ទេសចរជាតិមកទស្សនាព្រឹត្តិការណ៍អង្គរសង្រ្គាន្គ នៅថ្ងៃទី១៣ ខែមេសា មានប្រមាណ២៥ម៉ឺននាក់។ ចំណែកថ្ងៃទី១៤ ខែមេសា ប្រមាណ៤៥ម៉ឺននាក់ និងថ្ងៃទី១៥ ខែមេសា មានប្រមាណ៥០ ម៉ឺននាក់) និងថ្ងៃទីថ្ងៃ១៦ ខែមេសា មិនទាន់សរុបបាននៅឡើយទេ។ ដោយឡែក ទេសចរអន្តរជាតិ ដែលបានទិញសំបុត្រចូលទស្សនាប្រាសាទក្នុងរយៈពេល៣ថ្ងៃ មាន ចំនួន ២០៧២៨ នាក់ កើន ២៨% ប្រៀបរយៈពេលដូចគ្នា ឆ្នាំ២០១៦ (មិនទាន់បានរាប់បញ្ចូល ភ្ញៀវទេសចរអន្តរជាតិ ដែលចូលកំសាន្ត ក្នុងកម្មវិធីអង្គសង្ក្រានមិនទាន់ទិញសំបុត្រចូលទស្សនាអង្គរ។ ជាមួយនោះផងដែរ…

កម្ពុជា ស្នើដល់ភាគីកូរ៉េខាងត្បូង ចំនួន៧ចំណុច ដើម្បីជួយសម្រួលដល់ការងាររបស់ពលករខ្មែរ

FN ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា លោក អ៊ិត សំហេង នៅព្រឹកមិញនេះបានដាក់ស្នើ ៧ចំណុចដល់ភាគីកូរ៉េខាងត្បូង ដើម្បីធ្វើយ៉ាងណា ជួយសម្រួលជូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ឱ្យទទួលបាននូវការធានារ៉ាប់រងសុខុមាលភាពសង្គម កាន់តែប្រសើរថែមទៀត។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃចន្ទនេះ។ សំណើរបស់លោករដ្ឋមន្រ្តីក្រសួងការងារកម្ពុជា បានធ្វើឡើងខណៈដែលលោក និងគណៈប្រតិភូខ្មែរបានជួបពិភាក្សាការងារជាមួយ លោក Shim Khuong-Woo ប្រធានអង្គភាពសុខមាលភាព និងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ (COMWEL) នៅសណ្ឋាគារ Skyfarm ប្រទេសកូរ៉េ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ។ លោក ហេង សួរ បានឱ្យដឹងថា សំណើទាំង៧ចំណុច ដែលភាគីកម្ពុជាស្នើសុំទៅកូរ៉េខាងត្បូងនេះរួមមាន៖ ១៖ ជួយធ្វើការអប់រំ ផ្សព្វផ្សាយអំពីការធានារ៉ាប់រង និងការផ្តល់អត្តប្រយោជន៍ផ្សេងៗពីរបបនេះ​ ដល់ពលករកម្ពុជាឱ្យបានគ្រប់ៗគ្នា ២៖ ជួយបង្កើនការអបរំផ្សព្វផ្សាយការបង្ការ ទប់ស្កាត់ហានិភ័យការងារផ្សេងៗ ដែលនឹងអាចកើតជាយថាហេតុ ហើយមានផលប៉ះពាល់ដល់ពលករកម្ពុជា ៣៖…