ត្រីមាសទី១ ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ ចូលថវិកាជាតិបាន៧៦៨លានដុល្លារ កើនឡើងដល់៩២%

FN ៖ នៅត្រីមាសទី១ ឆ្នាំ២០១៧នេះ អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ បង់ចូលថវិកាជាតិបានប្រមាណ៧៦៨លានដុល្លារ កើនឡើង៩២ភាគរយបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ កិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើន។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយដ្ឋានពន្ធដារ បានបង្ហាញ លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ។ លោកលើកឡើងថា សម្រាប់ខែមីនា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ១,៦៦៨,១៧៦.៧៩ លានរៀល (ប្រមាណជា ៤១៧.០៤ លានដុល្លារ)។ លោកអគ្គនាយកបានបញ្ជាក់ទៀតថា «សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន…

ក្រសួងការងារ៖ ឆ្នាំ២០១៦ កម្ពុជានាំចេញវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង បានជាង៧ពាន់លានដុល្លារ កើន៧%

FN ៖ របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ កម្ពុជាបាននាំផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ទៅលក់នៅទីផ្សារបរទេស មានជាង៧ពាន់លានដល្លារអាមេរិក ពោលកើនឡើង៧.២ភាគរយ។ របាយការណ៍បានបង្ហាញថា នៅឆ្នាំ២០១៦ កន្លងទៅ កម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង គិតជាទឹកប្រាក់មានចំនួន «៧ ៣២១.៧៧លានដុល្លារអាមេរិក» កើនឡើង ៧.២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៥។ របាយការណ៍ដដែល​បានបន្តថា នៅឆ្នាំ២០១៥ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនេះ គិតជាទឹកប្រាក់ ៦ ៨២៧.១លានដុល្លារអាមេរិក កើនឡើង ១៤.៥ភាគរយ។ រីឯទីផ្សារធំៗ ដែលកម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនោះ រួមមាន៖ ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក និង​កាណាដា។ សូមជម្រាបថា សម្រាប់ឆ្នាំ២០១៦នេះ ទំហំពាណិជ្ជកម្មរួមរបស់កម្ពុជា បានកើនដល់ «១០.៦ពាន់លានដុល្លារអាមេរិក»៕

តំបន់ទេសចរណ៍ជាច្រើន កំពុងលាក់ខ្លួននៅតំបន់អារ៉ែង ខេត្តកោះកុង, រដ្ឋមន្ត្រីទេសចរណ៍ ណែនាំឲ្យប្រជាសហគមន៍ ខំប្រឹងអនុវត្តន៍ការងារទាក់ទាញទេសចរ

FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងែទី១៩ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូមួយក្រុម និងសមាគមន៍ទីភ្នាក់ងារទេសចរណ៍ CATA ទៅធ្វើទស្សនកិច្ចនៅសហគមន៍អរកូទេសចរណ៍ អារ៉ែង ដើម្បីណែនាំឲ្យសហគមន៍អេកូទេសចរណ៍ ដែលទើបកើតថ្មីមួយនេះ ឲ្យខិតខំអនុវត្តន៍ការងាររបស់ខ្លួន ឲ្យស្របតាមស្តង់ដារជាតិ និងអាស៊ាន ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលទៅទស្សនាតំបន់នេះកាន់តែច្រើន។ សកម្មភាពនេះ មានការចូលរួមពីលោក ប៊ុន លឺត អភិបាលខេត្តកោះកុង លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួង​កសិកម្ម លោក សូខន ឫទ្ធិគុណ អនុរដ្ឋលេខាក្រសួងបរិស្ថានកញ្ញា Suwanna Gauntlet ប្រធានអង្គការសម្ព័ន្ធភាពសត្វព្រៃ និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ CATA លោកអភិបាលស្រុកថ្មបាំង មេឃុំទាំង៣ រួមជាមួយប្រជាពលរដ្ឋសហគមន៍ ជាង២០០នាក់ ដែលរស់នៅក្នុងឃុំចំនួន ៣ឃុំ នៃស្រុកថ្មបាំង ខេត្តកោះកុង។ លោករដ្ឋមន្ត្រីបានណែនាំឲ្យសហគមន៍អេកូទេសចរណ៍ អារ៉ែង ត្រូវខិតខំអនុវត្តន៍ការងាររបស់ខ្លួនឲ្យបានល្អ ស្របតាមស្តង់ដារសហគមន៍ទេសចរណ៍កម្ពុជា និងអាស៊ាន…