កម្ពុជា​-​ចិន ជំរុញឲ្យ​ព​ន្លឿ​ន​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ និង​ព្រលានយន្តហោះ​សៀមរាប ឆ្លើយតបកំណើនពាណិជ្ជកម្ម និងទេសចរណ៍​

FN ៖ កម្ពុជា និងចិន បានមើលឃើញដូចគ្នាថា ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ និងការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើដល់ការការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ដែលកំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា។ ឈរលើទស្សនទាននេះ ការសាងសង់ឲ្យបានឆាប់រហ័សនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅសៀមរាប គឺជារឿងគួរបានយកចិត្តទុកដាក់ខ្ពស់បំផុត។ ទស្សនទានស្របគ្នារវាងកម្ពុជា-ចិន ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅក្នុងខេត្តសៀមរាបនេះ បានស្តែងឡើងក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន​លើក​ទី​៤ នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធាន​គណៈកម្មាធិការ​កម្ពុជា និង ភាគីចិនដឹកនាំដោយ ​លោក​ យ៉ាង ជា​ឈី​ ទីប្រឹក្សា​រដ្ឋ​​​ចិន ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ចិន​។​ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងក្នុងសន្និសីទព័ត៌មានក្រោយកិច្ចប្រជុំថា ការកសាងផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុ ជាចំណុចចាំបាច់បំផុតរបស់កម្ពុជា ព្រោះបច្ចុប្បន្ន​វិស័យដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសកិច្ចទំនាក់ទំនងល្អជាមួយបណ្តាលប្រទេសនៅក្នុងតំបន់ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនានានៅលើសកលលោកកាន់តែមានការរីចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឧបកនាយរដ្ឋមន្តី្រ ក៏បានថ្លែងដែរថា វិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើន ដូច្នេះរដ្ឋាភិបាលកម្ពុជា មានគម្រោងកសាងព្រលានយន្តហោះថ្មី​នៅខេត្តសៀមរាប ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរអន្តរជាតិ…

រដ្ឋមន្រ្តី វង សូត៖ បេឡាជាតិអតីតយុទ្ធជន ធ្វើឲ្យចំណេញថវិកាជាតិជាង៧០ម៉ឺនដុល្លារអាមេរិក ពីការលុបឈ្មោះគ្រួសារ អតីតយុទ្ធជនជិត៥ពាន់នាក់ ចេញពីបញ្ជីបើកប្រាក់ប្រចាំខែ

FN ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ឆ្លងតាមរបាយការណ៍ លទ្ធផលការអនុវត្តការងារឆ្នាំ២០១៦ និងត្រីមាសទី១ ឆ្នាំ២០១៧ របស់បេឡាជាតិអតីតយុទ្ធជន បានរៀបចំផែនការ យុទ្ធនាការ ចុះត្រួតពិនិត្យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលអវត្តមានមិនមកបង្ហាញមុខធ្វើបច្ចុប្បន្នភាព រយៈពេល០៣ខែ បានចំនួន ៥,៩០២ នាក់ និងលុបចេញពីបញ្ជីបើកប្រាក់ប្រចាំខែ ចំនួន ៤,៦៧១ នាក់ ធ្វើឲ្យចំណេញថវិកាជាតិប្រមាណជាង ៧០ ម៉ឺន ដុល្លារអាមេរិក។ រដ្ឋមន្រ្តីបានបន្ថែមទៀតថា របាយការណ៍ដដែល បានបង្ហាញទៀតថា បេឡាជាតិអតីតយុទ្ធជន បានជំរុញការបើកប្រាក់ គោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យដល់មូលដ្ឋានរស់នៅផ្ទាល់របស់គ្រួសារសព, ការអនុវត្តសេវាប្រើប្រាស់ កាត អេធីអ៊ឹម (ATM) ជូនអតីតយុទ្ធជនជានិវត្តជនជនបាត់បង់សមត្ថភាពការងារ និងជនពិការ ដោយពុំមានបង់ថ្លៃសេវា អាចប្រើប្រាស់ប័ណ្ណគណនីបៀវត្ស/ប័ណ្ណព័ត៌មានគណនី ជំនួសគ្នាបាន ក្នុងការបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែ និងមានកិច្ចសហការល្អ ជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់រាជធានី-ខេត្តជាដើម។ រដ្ឋមន្រ្តី វង…

ក្រសួងកសិកម្មកំណត់លក្ខខណ្ឌតឹងរឹង​សម្រាប់ការនាំចូលសត្វ​ និងសាច់សត្វ​ ដើម្បី​​ទប់ស្កាត់សាច់សត្វខូចគុណភាពនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ

FN ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវលក្ខខណ្ឌថ្មីជាច្រើនចំណុច​រឹតត្បិតការនាំចូលសត្វ​ និងសាច់សត្វគ្រប់ប្រភេទពីក្រៅប្រទេស​ ក្នុងបំណងទប់ស្កាត់សត្វ​​មានជំងឺ និងសាច់សត្វខូចគុណភាព​​គ្រប់ប្រភេទ​ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា​​ ឆ្នាំ២០១៧នេះ​ បានគូសបញ្ជាក់ថា ក្រុមហ៊ុន​ និងអាជីវករដែលទទួលបានគោលការណ៍អនុញ្ញាតនាំចូលសត្វរស់​ សាច់សត្វ រួមនិងផលិតផលសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា​ ត្រូវគោរពតាមលក្ខខណ្ឌចំនួន ៦រួមមាន៖ -​ ជាក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់នៅមានសុពលភាព -​ ត្រូវមានទីតាំងប្រមូលផ្តុំសត្វនៅចំណុចដើមទី​ និងចំណុចចុងទី ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ -​ ត្រូវមានកិច្ចសន្យាផ្គត់ផ្គង់សត្វរស់ ឬ សាច់សត្វ ឬ ផលិតផលសត្វពីកសិដ្ឋាន ឬ ក្រុមហ៊ុនស្របច្បាប់ នៃប្រទេសនាំចេញ – ត្រូវអនុវត្តតាមប្រកាសលេខ២២៧ ប្រក.កសក​ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨​ ស្តីពីបែបបទ នៃការត្រួតពិនិត្យអនាម័យសត្វ…