ធនាគារពិភពលោក៖ វិស័យសំណង់ និងវិស័យកាត់ដេរ ជំរុញឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ, ក្នុងឆ្នាំ២០១៧-២០១៨ នឹងសម្រេចបាន ៦.៩%​

FN ៖ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក បានឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះថា វិស័យសំណង់ និងកាត់ដេរសម្លៀកបំពាក់ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា បន្ដនៅមានភាពរឹងមាំ ហើយបានព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៦,៩% ក្នុងឆ្នាំ២០១៧-២០១៨នេះ។ តែរបាយការណ៍បានបង្ហាញថា បើទោះបីស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅមាន​ភាពល្អប្រសើរ ក៏មានសញ្ញាណនៃការថមថយលើវិស័យមួយចំនួន។ ការនាំចេញសម្លៀកបំពាក់ គឺកំពុងប្រឈមនឹងការ​​ប្រ​កួតប្រជែងធំធេង ដោយសារតែតម្លៃប្រាក់ដុល្លារឡើងថ្លៃ និងកម្រៃពលកម្មកើនឡើង ព្រមទាំងមានការប្រកួតប្រជែងពីប្រទេស​ក្នុង​តំបន់ ដែលមានកម្រៃពលកម្មទាប កំណើនក្នុងវិស័យនាំចេញសម្លៀកបំពាក់នេះនឹងទទួលបានតែ ៨,៤% ក្នុងឆ្នាំ២០១៦ បើ​ធៀប​ទៅនឹងឆ្នាំ២០១៥ គឺមាន១២,៣%។ អ្នកស្រី អ៊ីហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា «កំណើនសេដ្ឋកិច្ចកម្ពុជានៅតែបន្ដ​រឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ហើយអត្រានៃភាពក្រីក្រនឹងបន្ដថយចុះ។ វាពិតជាសំខាន់ណាស់ក្នុងការធានាការវិនិយោ​គ​របស់ប្រទេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលវាផ្ដល់ប្រយោជន៍ដល់ប្រជាជនក្រីក្រ ដែលទ្រទ្រង់ឲ្យមានកំណើនខ្ពស់ ស្រប់ពេលនេះដែរ ក៏ត្រូវផ្ដោតលើការកសាងជំនាញសម្រាប់វិស័យឯទៀតៗ ដែលផ្ដល់កំណើននាពេលអនាគត និងពង្រឹងការ​ផ្គត់​ផ្គង់វិស័យសាធារណៈ»។ របាយការណ៍ បានបញ្ជាក់ទៀតថា វិស័យដែលជួយរក្សាកំណើនរឹងមាំរបស់កម្ពុជារួមមាន៖ *ការជំរុញបង្កើនផលិភាពការងារដើម្បីជាថ្នូរ នឹងការកើនឡើងប្រាក់ឈ្នួលពិត។ អាទិភាពជាចំបងគឺលើកកម្ពស់គុណភាព នៃការអប់​រំមូលដ្ឋាន និងលើកម្ពុស់ជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ទន្ទឹមជាមួយនឹងការកាត់បន្ថយតម្លៃអគ្គិសនីដើម្បីទាក់ទាញ និង​ប្រកួតប្រជែងលើកម្មន្ដសាលមានតម្លៃបន្ថែមខ្ពស់ និងស្មុគ្រស្មាញ។…

ចិន ផ្តល់ជំនួយឥតសំណងជាង ១៧៤លានដុល្លារ សម្រាប់ការអភិវឌ្ឍនៅកម្ពុជាក្នុងឆ្នាំ២០១៧

FN ៖ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសចិនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២៩១៧នេះ មានពិធីសារ និងកិច្ចព្រមព្រៀងចំនួន ៦ត្រូវបានចុះហត្ថលេខា ដែលក្នុងនោះក៏មិនកិច្ចព្រមព្រៀងស្តីពីការផ្តល់ ជំនួយឥតសំណងជាង ១៧៤លានដុល្លារសម្រាប់ការអភិវឌ្ឍនៅកម្ពុជាក្នុងឆ្នាំ២០១៧ផងដែរ។ ពិធីសារ និងកិច្ចព្រមព្រៀងសំខាន់ៗទាំង ៦ ដែលបានចុះហត្ថលេខាក្រោមអធិបភាពរបស់សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនរួមមាន៖ ទី១៖ពិធីសារស្តីពី បង្កើតស្ថានីយ៍ សង្កេតកិច្ចការបរិស្ថានសមុទ្ររួម។ ទី២៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស លើការផ្តល់ហិរញ្ញប្បទាន ឥតសំណងចំនួន ១២០០លានយ័នស្មើជាង ១៧៤លានដុល្លារសម្រាប់ឆ្នាំ២០១៧។ ទី៣៖ កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារ សម្រាប់គម្រោងសាងសង់ខ្សែ បញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ជំហានទី២ នៅភាគខាងកើតប្រទេសកម្ពុជា។ ទី៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាព ពាក់ព័ន្ធវិស័យដឹកជញ្ជូន។ ទី៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផែនការ សកម្មភាព ដើម្បីអនុវត្តអនុស្សារណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ ទី៦៖…

ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ តម្លៃជិត៥៧លានដុល្លារ ចាប់ផ្ដើមសាងសង់បណ្ដើរៗ រពឹងនឹងជួយកាត់បន្ថយការចំណាយថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋ ដែលធ្លាប់តែឆ្លងតាមទូកដ និងសាឡាង

FN ៖ សមិទ្ធផលថ្មីក្នុងខេត្តកំពង់ចាម ដែលផ្តល់សារៈប្រយោជន៍ជូនប្រជាជនកម្ពុជា គឺស្ពានឆ្លងទន្លេមេគង្គ ស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ ដែលត្រូវចំណាយថវិកាជិត៥៧លានដុល្លារអាមេរិក សណ្ដូកលើផ្ទៃទន្លេមេគង្គប្រវែងជាង១គីឡូម៉ែត្រ និងទទឹងជាង១៣ម៉ែត្រ បានចាប់ផ្តើមសាងសង់បណ្តើរៗហើយ ខណៈការបើកការដ្ឋានសាងសង់ផ្លូវការ អាចនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ខាងមុខ។ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះថា ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារមួយខ្សែនេះ នឹងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ ពោលគឺមិនត្រឹមតែប្រជាពលរដ្ឋ ដែលរស់នៅស្រុកក្រូចឆ្មារ និងស្រុកស្ទឹងត្រង់ប៉ុណ្ណោះទេ ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងប្រជាពលរដ្ឋខេត្តដទៃៗតទៀត ក៏អាចធ្វើដំណើរកាត់ស្ពានមួយនេះបានដែរ នៅពេលពួកគាត់ចង់ធ្វើដំណើរ ទៅរាជធានីភ្នំពេញ។ លោកអភិបាលខេត្តបន្តថា នៅពេលស្ពានថ្មីនេះ សាងសង់រួចប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកា ដែលកាលពីមុខប្រជាពលរដ្ឋត្រូវចំណាយថវិកា ដើម្បីជិះសាឡាងកាត់ទន្លេមេគង្គទៅមក ដែលជាហេតុនាំឲ្យមានការលំបាកច្រើន និងមានការយឺតយ៉ាវផងដែរ។ បើតាមលោកអភិបាលខេត្ត ការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ បានចាប់ផ្តើមធ្វើការសាងសង់ជាបណ្តើរៗហើយ ចាប់តាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ប៉ុន្តែចំពោះការបើកការដ្ឋាន ផ្លូវការ នឹងធ្វើនៅពេលខាងមុខ តាមការកំណត់របស់ក្រសួងសាធារណការ…