សាលារាជធានីភ្នំពេញ ចេញសេចក្តីណែនាំឲ្យបញ្ឈប់ ការយកចិញ្ចើមផ្លូវ ការតសំយ៉ាបផ្ទះ ទៅធ្វើអាជីវកម្មខុសច្បាប់ នាំឲ្យស្ទះចរាចរណ៍ និងប៉ះពាល់សណ្តាប់ធ្នាប់

FN ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្តីណែនាំជាផ្លូវការ ស្តីពីការដោះស្រាយចរាចរណ៍ និងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងមូល ដោយសារតែនៅពេលបច្ចុប្បន្ននេះ សកម្មភាពយករំលោភចិញ្ចើមផ្លូវ ការតសំយ៉ាបផ្ទះ ទៅធ្វើអាជីវកម្មខុសច្បាប់ បាននិងកំពុង កើតមានឡើង។ យោងតាមសេចក្តីណែនាំរបស់ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា «ក្នុងរយៈពេល កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលជាម្ចាស់លំនៅដ្ឋាន ម្ចាស់សហគ្រាស ម្ចាស់ហាង ម្ចាស់អាជីវកម្ម មន្ទីរពេទ្យ សាលារៀន ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជនផ្សេងទៀត បាននិងកំពុងប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវមិនទាន់បានសមស្របទាំងស្រុង ឬដោយបំពានលើច្បាប់បញ្ញត្តិច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសបំពានលើបទបញ្ញត្តិមួយចំនួន នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីផ្លូវថ្នល់ ច្បាប់ និងបទដ្ឋានគតិយុត្តដែលអនុវត្ត ក្នុងវិស័យនគរូបនីយកម្ម និងសំណង់»។ សាលារាជធានីភ្នំពេញ បានចាត់ទុកថា «អំពើរំលោភបំពានទាំងនេះមានជាអាទិ៍ ការយកទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវធ្វើជាចំណតយានជំនិះ…

នៅព្រឹកថ្ងៃនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញរៀបចំពិធីបួងសួង និងអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក

FN ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ បានអញ្ជើញរៀបចំពិធីបួសសួងរំលឹកគុណបុព្វបុរសខ្មែរ និងការអបអរសាទរនៅតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក ក្នុងខេត្ដ កំពង់ធំ។ Fresh News TV នឹងធ្វេីការផ្សាយផ្ទាល់ពីស្ថានីយ៍បាយ័ន នូវកម្មវិធីនេះ។ កាលពីម្សិលមិញថ្ងៃទី០៦ ខែសីហា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានអញ្ជើញអុជអូប នៅតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក ក្នុងខេត្ដកំពង់ធំ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានអុជធូប នៅប្រាសាទជ្រៃ អាស្រមឥសី ប្រាសាទសំបូរ និងប្រាសាទតោ ដើម្បីបួងសួង រំលឹកគុណបុព្វបុរសខ្មែរ និងការអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌ ពិភពលោក នេះ។ សូមបញ្ជាក់ថា តំបន់ប្រាសាទ សំបូរព្រៃគុក ដែលជារាជធានី ឥសានបុរៈរបស់ខ្មែរ កាលពីសម័យចេនឡានោះ តាមរយៈឯកសារចិន ឯកសារឥណ្ឌា…

លោក ហ៊ុន ម៉ាណែត៖ ដើមខែសីហានេះ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការថ្មីមួយចំនួនទៀត ដើម្បីផ្តល់ភាពស្របច្បាប់ជូនពលករខ្មែរនៅប្រទេសថៃ

FN ៖ លោក ហ៊ុន ម៉ាណែត បានលើកឡើង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះថា នៅដើមខែសីហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការថ្មីមួយចំនួនទៀត ដើម្បីផ្តល់ភាពស្របច្បាប់ជូនពលករខ្មែរ ដែលកំពុងធ្វើការងារនៅប្រទេសថៃ។ ការអះអាងរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅលើទំព័រ Facebook បន្ទាប់ពីលោកបានចូលរួមប្រជុំពិភាក្សាការងារជាមួយក្រុមការងាររបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ។ កិច្ចពិភាក្សានេះ គឺផ្តោតទៅលើការវាយតម្លៃការងារកន្លងមកនិងរិះរកមធ្យោបាយនានា ដើម្បីបង្កើនល្បឿន ក្នុងការផ្តល់លិខិតឆ្លងដែននិងលិខិត ធ្វើដំណើរជូនដល់បងប្អូនពលករខ្មែរនៅប្រទេសថៃ។ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា «កន្លងទៅរាជរដ្ឋាភិបាលបានចាត់វិធានការ ជាច្រើននិងជាបន្តបន្ទាប់ដើម្បីជួយដល់បងប្អូនពលករខ្មែរយើងនៅប្រទេសថៃ ដូចជាការបញ្ជូនមន្ត្រីទៅធ្វើលិខិតឆ្លងដែន និងលិខិតធ្វើដំណើរជូនពលករខ្មែរយើងនៅក្នុងប្រទេសថៃ ការបញ្ជូនក្រុមការងារដើម្បីបើកលិខិតឆ្លងដែនជូនពលករខ្មែរយើងនៅទីក្រុងបាងកក និងតាមបណ្តាខេត្តមួយចំនួន ដែលជាលទ្ធផល ក្រុមការងារបានប្រគល់លិខិតឆ្លងដែននិងលិខិតធ្វើដំណើរជាង ៧ម៉ឺនក្បាលជូនដល់ បងប្អូនពលករខ្មែរក្នុងរយៈពេលកន្លងមកនេះ»។ លោកបានបន្តថា ទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ថែមជាបន្តបន្ទាប់ទៀត ដើម្បីជួយឱ្យការផ្តល់ភាពស្របច្បាប់ជូនបងប្អូនពលករខ្មែរ កាន់តែប្រព្រឹត្តិទៅដោយរលូននិងប្រសិទ្ធភាព។ ជាក់ស្តែងចាប់ពីដើមខែសីហានេះ រាជរដ្ឋាភិបាលបានរៀបចំជាយុទ្ធនាការថ្មីមួយដែលរួមមានវិធានការមួយចំនួនដូចជា៖ ១៖​ បន្ថែមចំនួនមន្ត្រីក្រុមការងារ ដើម្បីជួយបង្កើនល្បឿនក្នុងការបើកចែកលិខិតឆ្លងដែននិងលិខិតធ្វើដំណើរ ២៖ បង្កើនក្រុមការងារតាមបណ្តាខេត្តមួយចំនួនដែលមានពលករខ្មែរធ្វើការច្រើន និងសម្រួលនិតិវិធីដើម្បីអោយបងប្អូនពលករអាចស្នើសុំនិង ទទួលលិខិតឆ្លងដែននិងលិខិតធ្វើដំណើរនៅខេត្តទាំងនោះ ដោយមិនចាំបាច់ធ្វើដំណើរមកទីក្រុងបាងកក…