ជប៉ុនផ្ដល់ជំនួយឥតសំណងជាង១២ម៉ឺនដុល្លារ សម្រាប់ពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារក នៅខេត្តកំពង់ចាម

FN ៖ ក្រោមគម្រោងការនៃជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយចំនួន១២៤,៨៣៩ដុល្លារអាមេរិក សម្រាប់ពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារក នៅខេត្តកំពង់ចាម (ដំណាក់កាលទៅទី៣)។ ពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយរដ្ឋាភិបាលជប៉ុននេះ ដោយមានការចួលរួមពី លោក ហូរីណូអ៊ុជិ ហ៊ីជេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោក ស្រី FUKUSHIMA Namiko ប្រធានគម្រោងនៃអង្គការ PHJ ប្រចាំកម្ពុជា ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំធំស្ថានទូតជប៉ុន។ ក្នុងគម្រោងនេះ អង្គការ PHJ នឹងពង្រឹងប្រព័ន្ធថែទាំសុខភាព ដល់ស្រុកប្រតិបត្តិស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយជួយពង្រឹងការគ្រប់គ្រងនៅការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិស្ទឹងត្រង់ និងនៅតាមមណ្ឌលសុខភាពគ្របដណ្ដប់ តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាល ដល់អ្នកស្ម័គ្រចិត្តសុខភាពតាមភូមិ និងការផ្ដល់ការអប់រំ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ លោក ហូរីណូអ៊ុជិ ហ៊ីជេហ៊ីសា ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា «ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយ ដែលបានប្រារព្ធពិធីចុះហត្ថលេខា សម្រាប់គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនលើ «គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា…

ធនាគារជាតិ​នៃកម្ពុជា ប្រកាស​លេខទូរស័ព្ទ៤ខ្សែ ដល់​សាធារណជន ដើម្បី​ទំនាក់ទំនង ដោះស្រាយ​ចម្ងល់ ឬបញ្ហា​ពាក់ព័ន្ធ នឹងការ​ប្រើប្រាស់ហិរញ្ញវត្ថុ

FN ៖ ដើម្បីពង្រឹងកិច្ចការពារអតិថិជន ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា បានបង្កើតក្រុម ការងារគាំពារ អតិថិជន ដោយរៀបចំក្រុមការងារទទួលការហៅទូរស័ព្ទ ពីសាធារណជន និងប្រកាសលេខទូរស័ព្ទចំនួន៤ខ្សែ ដើម្បីទំនាក់ទំនងមកកាន់ធនាគារ នៅពេលដែល មានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។ សម្រាប់សាធារណជនទាំងអស់ ដែលមានចម្ងល់អាចទំនាក់ទំនង មកកាន់លេខទូរស័ព្ទចំនួន៤ខ្សែ ចាប់ពីថ្ងៃទី ច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង៨៖០០នាទីព្រឹក រហូតដល់វេលាម៉ោង៥៖០០នាទីល្ងាច ដែលមានលេខទូរស័ព្ទដូចខាងក្រោម៖ ១៖ ០៨៥ ៦០០ ០០២ ២៖ ០៨៥ ៦០០ ០០៣ ៣៖ ០៩៨ ២២០ ០០១ ៤ ៖ ០៩៨ ២២០ ០០២ ធនាគារជាតិនៃកម្ពុជា បង្កើតក្រុមការាងារគាំពារអតិថិជនដែលប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ និងធនាគារ អំពីការប្រព្រឹត្តបទល្មើសផ្សេងៗ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ហើយ Hot Line នេះជារបស់មន្ត្រីនៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ដើម្បីទទួលពីអតិថិជនអំពីការប្រព្រឹត្តល្មើសបទបញ្ញាត និងច្បាប់នានារបស់មន្រ្តី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ ហើយធនាគារជាតិនៃកម្ពុជាបន្ត…

ជោគជ័យរបស់កម្ពុជា ! នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា គិតត្រឹមម៉ោង៤រសៀលនេះ កងទ័ពឡាវទាំងអស់បានដកចេញពីទឹកដីកម្ពុជាហើយ

FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចំរុះ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា គិតត្រឹមម៉ោងប្រមាណ៤៖០០នាទីរសៀលថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០១៧នេះ ភាគីឡាវបានដកកងទ័ព (កងទី៤) របស់ខ្លួន ចេញពីទឹកដីកម្ពុជារួចអស់ហើយ ពោលមានន័យថា នៅពេលនេះកងទ័ពរបស់ឡាវ មិនមាននៅលើទឹកដីកម្ពុជាទៀតទេ។​ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ម៉ោង៤រសៀលថ្ងៃនេះ កងទ័ពឡាវបានដកចេញអស់ហើយ នៅលើភូមិសាស្ដ្រដែលកងទ័ពឡាវ មិនមាននៅសេសល់ទៀតទេ, កងទ័ពឡាវបានដកចេញម្តងមួយកងៗ រហូតដល់ពេលនេះកងទី៤ហើយ»។ ការដកចេញកងទី៤របស់ឡាវ នៅពេលនេះស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវិលត្រឡប់មកដល់ទឹកដីកម្ពុជាវិញ នៅវេលាម៉ោងប្រមាណជិត៤រសៀលថ្ងៃសៅរ៍នេះ។ សូមបញ្ជាក់ថា ក្រោយបញ្ចប់ការចរចា សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់កងទ័ព និងប្រជាជនកម្ពុជាថា នាយករដ្ឋមន្រ្តីឡាវ បានយល់ព្រមដកកងទ័ព របស់ខ្លួន ចេញពីទឹកដីកម្ពុជា មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ៕