អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ កម្មករ-កម្មការិនី សិស្ស និស្សិត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងទទួលបានតម្លៃទឹកស្អាតទាបជាងមុន

FN ៖ កម្មករ កម្មការិនី សិស្ស និស្សិត និងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល នឹងទទួលបានតម្លៃទឹកទាបជាងមុន នៅក្នុងការអនុវត្តន៍ទឹកស្អាត ជំហ៊ានទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាការចូលរួមកាត់បន្ថយនូវចំណាយមួយចំនួន ដើម្បីឲ្យប្រជាពលរដ្ឋស្នាក់នៅផ្ទះជួល មានជីវភាពប្រសើរជាងមុន។ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការបញ្ចុះថ្លៃទឹកស្អាត ជូនតំណាងចែកចាយទឹកស្អាតបន្ត ដល់កម្មករ កម្មការិនី សិស្ស និងនិស្សិត ស្នាក់នៅតាមបន្ទប់ជួល ដែលប្រារព្ធធ្វើឡើងនៅក្នុងវត្តជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧។ លោកថា យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការចុះអនុវត្តន៍ភ្ជាប់បណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋដែលស្នាក់នៅផ្ទះជួល នៅក្នុងឆ្នាំ២០១៥ មកដល់ពេលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះតបណ្តាញទឹកស្អាត និងដាក់កុងទ័រជូនប្រជាពលរដ្ឋបានជាច្រើន ក្នុងខណ្ឌទាំងអស់នៅរាជធានីភ្នំពេញ។ លោកបន្តឲ្យដឹងថា «ពាក់ព័ន្ធនឹងការអនុវត្តន៍ការ ចុះតបណ្តាញទឹកស្អាតជំហ៊ានទី២នេះ គឺមានការបញ្ចុះថ្លៃ ទឹកស្អាតបន្ថែមទៀត ក្នុងនោះសម្រាប់ម្ចាស់ផ្ទះជួល ត្រូវលក់ទឹកស្អាតនៅត្រឹម៧០០រៀល ក្នុងមួយម៉ែត្រគូប នឹងការតបណ្តាញចូលទៅបន្ទប់ជួល ក្នុងតម្លៃត្រឹមតែ៨០០រៀល ក្នុងមួយម៉ែត្រគូបតែប៉ុណ្ណោះ…

លោក ហ៊ុន ម៉ាណែត៖ វិស័យសាសនានៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង នៅក្រោមដំបូលសន្តិភាព ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន

FN ៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យសាសនានៅប្រទេសកម្ពុជាសព្វថ្ងៃ​ មានការរីកចម្រើនយ៉ាងខ្លាំង ក្រោមដំបូលសន្តិភាពដែលកម្ពុជាទទួលបាន នាពេលបច្ចុប្បន្ននេះ ធ្វើឲ្យសាសនាទាំងអស់រស់នៅ ដោយសុខសប្បាយ មិនឈ្លោះទាស់តែងគ្នាដូចប្រទេសមួយចំនួន នៅលើពិភពលោក។ ទាំងនេះ​បានកើតចេញ ពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបាននាំនាវាកម្ពុជា ពីគ្មានសាសនាឲ្យមានសាសនាយ៉ាងច្រើននៅកម្ពុជា។ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញធ្វើជាក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវវិហារឥស្លាម អាល់មូហាជីរីន ស្ថិតនៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។ លោក ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះថា ការចូលរួមនៅក្នុងវិស័យសាសនា គឺជាការបង្ហាញពីការរីកលូតលាស់ ខាងវិស័យសាសនាក្រោមដំបូលសន្តិភាពដែលធ្វើឱ្យមនុស្ស ធ្វើអំពើល្អ ស្រឡាញ់រាប់អានគ្នាដែលនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់លើសាសនាផ្សេងៗនេះ គឺជាជោគសំណាងរបស់ប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់គ្នាមិនរើសអើងគ្នា ហើយចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នា។…

ក្រសួងការងារ និងក្រសួងសុខាភិបាល៖ ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យរដ្ឋបាន១,២៧៣កន្លែង និងពេទ្យឯកជន១១កន្លែង

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ស្តីពីការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនកម្មករនិយោជិតកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ដោយក្នុងនោះបានបញ្ជាក់ថា បច្ចុប្បន្ន ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យរដ្ឋបានចំនួន ១,២៧៣កន្លែង (មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាព) និងជាមួយមន្ទីរពេទ្យឯកជនបានចំនួន១១កន្លែងហើយ។