ព្រឹកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន២៦០នាក់ ចុះព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនកម្មករ-កម្មការិនី ជិត៤ពាន់នាក់ នៅរោងចក្រសាងវ៉ូ ឃុំត្រពាំងគង ស្រុកសំរោងទង

FN ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២៦០នាក់ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បាននិងកំពុងចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់កម្មករ កម្មការិនី ៣,៥៨៩នាក់ នៅរោងនៅរោងចក្រសាងវ៉ូ ឃុំត្រពាំងគង ស្រុកសំរោងទង ដោយឥតគិតថ្លៃ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី មានការចូលរួមសហការ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ, លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ, លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, លោក ចឹក…

ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន៖ រដ្ឋាភិបាលឆែក បានលុបបំណុលកម្ពុជា ប្រមាណ៨០% និងនៅសេសសល់ ប្រែក្លាយជាជំនួយអភិវឌ្ឍន៍ លើវិស័យផ្សេងៗ

FN ៖ លោកទេសរដ្ឋមន្រ្តី ប្រាក់​ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលឆែក បានលុបចោលចំនួនប្រមាណ៨០% នៃបំណុលរបស់កម្ពុជាចំពោះឆែក ហើយចំនួនដែលនៅសល់ ត្រូវបានរដ្ឋាភិបាលឆែក ប្រែក្លាយជាជំនួយអភិវឌ្ឍន៍លើវិស័យផ្សេងៗ នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ស្តីពីលទ្ធផល នៃជំនួបពិភាក្សាការងារ រវាងប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្រ្តី ប្រាក់​ សុខុន និងគណៈប្រតិភូ ក្រសួងការពារប្រទេស របស់សាធារណរដ្ឋឆែក ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងដំណើរជំនួបពិភាក្សាការងារ ខាងលើនេះ គណៈប្រតិភូ ក្រសួងការពារប្រទេស របស់សាធារណរដ្ឋឆែក ដឹកនាំដោយលោក Tomas Kuchta អនុរដ្ឋមន្រ្តីការពារប្រទេស ដែលអបដំណើរដោយលោក Marek Libricky ឯកអគ្គរដ្ឋទូតរបស់ឆែកប្រចាំនៅកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា លោកទេសរដ្ឋមន្ដ្រី ប្រាក់​ សុខុន បានសំដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលឆែក…

ទូតកម្ពុជាប្រចាំនៅអាមេរិក៖ បើកម្ពុជាត្រូវបានបង្ខំឱ្យដើរផ្ទុយពីប្រយោជន៍ជាតិ នោះវាជារឿងអាក្រក់បំផុតសម្រាប់កម្ពុជា

FN ៖ លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោ​ន សហរដ្ឋអាមេរិក បានថ្លែងប្រាប់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋតិចសាស់ តាមរយៈលិខិតមួយថា វាមិនមែនជារឿងល្អសម្រាប់កម្ពុជា និងអនាគតរបស់កម្ពុជានោះទេ ប្រសិនបើកម្ពុជា ត្រូវបានបង្ខំឱ្យរើសយកជម្រើស ដែលផ្ទុយនឹងប្រយោជន៍យុទ្ធសាស្រ្តជាតិរបស់យើង។ លិខិតឆ្លើយតបរបស់ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោ​ន សហរដ្ឋអាមេរិក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើឡើងបន្ទាប់ពី លោក ថេដ គ្រូស សមាជិកព្រឹទ្ធសភានៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នាថ្មីៗនេះ បានរិះគន់ចំពោះការចាប់ ​លោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះ ការបិទ​អង្គការ​សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផងដែរ​។ លោកបានលើកឡើងថា សកម្មភាពទាំងនេះ មិន​ត្រឹមតែ​កំពុងតែ​បំផ្លាញ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺថែមទាំងប៉ះពាល់ដល់ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាផង​ដែរ។ ឆ្លើយតបទៅនឹងការរិះគន់នេះ លោក ជុំ ប៊ុនរ៉ុង បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជាផ្តល់តម្លៃលើទំនាក់ទំនងដ៏ល្អ ជាមួយសហរដ្ឋអាមេរិក និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះស្ថិរភាព សន្តិភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។ វាមិនមែនជារឿងល្អសម្រាប់កម្ពុជា…