កម្ពុជាចុះអនុស្សរណៈយោគយល់គ្នាចំនួន២ ជាមួយភាគីចិន ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ពង្រីកការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនៅ១១ខេត្ត

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាចំនួន០២ ជាមួយភាគីចិន ដើម្បីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ឲ្យកាន់តែប្រសើរឡើងថែមទៀត ដែលរួមមានទាំងការកសាង និងថែមទាំហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យស្រូវអង្ករ ដូចជាការសាងសង់ឡសម្ងួត ឃ្លាំងស្តុកស្រូវជាដើម។ ការអនុស្សរណៈយោគយល់​គ្នា​ទាំង២នេះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ខណៈភាគីចិន តំណាងដោយធនាគារនីហរ័ណ-អាហរ័ណចិន (the Export-Import Bank of China) ក្រុមហ៊ុនស៊ីទីកហ្គ្រុប (CITIC Group Corporation) និង​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការចុះអនុស្សរណៈយោគយល់គ្នានេះ​ បានបញ្ជាក់ថា ការរៀបចំគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ជាផ្នែកមួយនៃការអនុវត្តគោល នយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាកសិករ និងធុរជនក្នុងវិស័យស្រូវ-អង្ករ ដែលប្រឈមនឹងតម្លៃស្រូវទាប ជាពិសេស នៅក្នុងរដូវប្រមូលផល…

ក្រុមការងារយុវជន CPP និងបងប្អូនប្រជាពលខ្មែរ រស់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ផ្តល់អំណោយដល់ចាស់ជរាគ្មានទីពឹង៦គ្រួសារ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

FN ៖ ក្រុមការងារយុវជន គណបក្សប្រជនកម្ពុជា ប្រចាំទីក្រុងម៉ែលប៊ន ដោយមានការផ្តួចផ្តើមពីលោកឧកញ៉ា ឡាក់ រ៉ាវុធ ដែលជាប្រធាន និងលោក ណារី សារ៉ា ជាអនុប្រធានរួមទាំងលោក ផុន ប៊ុនថេល អនុប្រធាន លោក ម៉ៅ សុណារិទ្ធ ព្រមទាំងសមាជិកសមាជិការ​ពីប្រទេសអូស្ដ្រាលី បាននាំយកនូវអំណោយសប្បុរសធម៌ពីគ្រួសារខ្មែរ នៅរស់ទីក្រុងម៉ែលប៊ន បានជួយដល់គ្រួសារចាស់ជរា គ្មានទីពឹងចំនួន ៦គ្រួសារ នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ការចុះទៅផ្តល់អំណោយនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោក កាន វឌ្ឍនា តំណាងឲ្យក្រុមការងារ បានឲ្យដឹងថា អំណោយសប្បុរសធម៌ខាងលើ គឺទទួលបានពីការចូលរួមពីក្រុមការងារយុវជន គណបក្សប្រជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ដ្រាលី បន្ទាប់ពីកម្មវិធីមូលនិធិសុប្បុរសធម៍កាលពីថ្ងៃ០៩ ខែកញ្ញាកន្លងទៅ។ លោកបានបន្តថា បេសកកម្មមនុស្សមួយនេះ នឹងមានជាបន្ដបន្ទាប់ទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ជីវភាព​ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា​ឲ្យកាន់តែល្អប្រសើរផងដែរដោយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា…

ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀត របស់កូរ៉េខាងត្បូង នឹងបើកការហោះហើរត្រង់ មកកម្ពុជានៅខែមករា ឆ្នាំ២០១៨

FN ៖ ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀត របស់កូរ៉េខាងត្បូងឈ្មោះថា Lanmei Airline នឹងបើកការហោះហើរត្រង់មកកាន់ ប្រទេសកម្ពុជា នៅខែមករា ឆ្នាំ២០១៨ខាងមុខនេះ។ ការបើកហោះហើររបស់ក្រុមហ៊ុនមួយនេះ នឹងធ្វើឲ្យការហោះហើរត្រង់រវាងកម្ពុជា-កូរ៉េខាងត្បូង កើនឡើងដល់ ៣៥ជើងក្នុងមួយសប្តាហ៍។ ពិធីប្រកាសបើកការហោះហើរត្រង់មកកាន់កម្ពុជារបស់ក្រុមហ៊ុនហ៊ុន Lanmei Airline ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយមានការអញ្ជើញចូលរួមលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េផងដែរ។ បើតាមលោក ឡុង ឌីម៉ង់ បានឲ្យ Fresh News ដឹងថា ក្រុមហ៊ុន Lanmei Airline នឹងដាក់បម្រើម្ហូបអាហារខ្មែរជូនភ្ញៀវពិសារក្នុងអំឡុងពេលហោះហើរផងដែរ។ លោកឯកអគ្គរាជទូតបានឲ្យដឹងទៀតថា ក្រោយពេលក្រុមហ៊ុនអាកាសចរណ៍មួយនេះបើកការហោះហើរនៅឆ្នាំក្រោយនេះ នឹងធ្វើឲ្យជើងយន្ដហោះហើរ កម្ពុជា-កូរ៉េខាងត្បូង នឹងកើនដល់ ៧០ជើងក្នុងមួយសប្តាហ៍រាប់ទាំងទៅ និងមក។ ក្រុមហ៊ុន Lanmei Airline បានឲ្យដឹងថា ការសម្រេចចិត្តបើកការហោះហើរបន្ទាប់ពីខ្លួនមើលឃើញពីការកើនឡើង នៃចំនួនអ្នកទេសចរណ៍កូរ៉េខាងត្បូងមកកាន់កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរទៅកាន់ប្រទេសកូរ៉េខាងត្បូង។ លោក ឡុង ឌីម៉ង់ បានចាត់ទុកការហោះហើររបស់កុមហ៊ុន…