រដ្ឋាភិបាលចិនផ្ដល់ជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីន ជូនអាជ្ញាធរមីនកម្ពុជា មានតម្លៃជាងកន្លះលានដុល្លារ!

FN ៖ រដ្ឋាភិបាលចិន បានផ្ដល់ជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីន ជូនអាជ្ញាធរមីនកម្ពុជា ដែលមានតម្លៃជាងកន្លះលានដុល្លារអាមេរិក សម្រាប់ជំនួយប្រចាំ ឆ្នាំ២០១៧។ ពិធីប្រគល់-ទទួលជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីននេះ មានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងលោក សុង ប៉ (Xiong Bo) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានឲ្យដឹងថា ជំនួយទាំងនោះរួមមាន៖ រទះជនពិការចំនួន១២០០​រទះ, ម៉ូតូចំនួន៤០គ្រឿង, កុំព្យូទ័រយូដៃ Laptop ចំនួន១០គ្រឿង, iPadចំនួន១០គ្រឿង, កុំព្យូទ័រលើតុ ចំនួន៤គ្រឿង, ខោអាវដោះមីនចំនួន១៨គ្រឿង, គ្រឿងសម្រាប់រកមីនចំនួន១៨គ្រឿង, ប្រដាប់សម្រាប់កំទេចមីន និងគ្រាប់ ចំនួន១៨គ្រឿងទៀតផងដែរ។ ទេសរដ្ឋមន្ត្រី សេរី កុសល បានបន្ដទៀតថា សម្ភារទាំងអស់នេះ ត្រូវបានប្រគល់មកអាជ្ញាធរមីន សម្រាប់ប្រតិបត្តិការប្រចាំឆ្នាំ រវាងអាជ្ញាធរមីន និងសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីយកទៅបែងចែក ទៅតាមការងារជាក់ស្ដែង…

កម្ពុជា ដាក់ឲ្យដំណើរការ ការបង់ប្រាក់ពន្ធ តាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ខណៈការដាក់លិខិតប្រកាសបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-Filing) នឹងត្រូវដាក់ឲ្យដំណើរការនៅដើមឆ្នាំក្រោយ

FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ឲ្យដំណើរការ ការបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ដែលរំពឹងថា នឹងជួយសម្រួលឲ្យអ្នកជាប់ពន្ធកាត់ តែមានភាពងាយស្រួលជាងមុន។ ការប្រកាសដាក់ឲ្យដំណើរការ ប្រព័ន្ធបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិកនេះ ធ្វើឡើងក្នុងឱកាសដែលអគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាស្តីពី ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‍«កាតព្វកិច្ចពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាល សារពើពន្ធ (E-Payment)» ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមរបស់លោក លោកស្រីអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋានថ្នាក់កណ្តាល លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ និងមន្រ្តីពន្ធដារពាក់ព័ន្ធ ព្រមទាំងវត្តមានរបស់លោកឧកញ៉ា លោក-លោកស្រី នាងកញ្ញា បណ្ណាធិការ អភិបាល នាយក ឬតំណាងរោងចក្រ សហគ្រាស សមាគមធុរកិច្ចក្នុងគ្រប់វិស័យដែលកំពុងប្រកបធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង១០០០សហគ្រាស ចូលរួមផងដែរ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភោគីត្រា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បនឲ្យដឹងថា សិក្ខាសាលា ស្តីពី ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‍«កាតព្វកិច្ចពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាល…

រោងចក្រធំៗចំនួន៣ទៀត ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅកម្ពុជា ជាមួយទុនវិនិយោគជាង ៧លានដុល្លារអាមេរិក

FN ៖ រោងចក្រធំៗចំនួន៣ទៀត រួមមានរោងចក្រដំឡើងគ្រឿងចក្រ និងសម្ភារៈលើកដាក់ទំនិញផងនោះ ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង និងក្រុងព្រះសីហនុ ជាមួយទុនវិនិយោគសរុបជាង ៧លានដុល្លារអាមេរិក។ នេះបើតាមការជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ រោងចក្រទាំង៣នេះ បង្កើតការងារជូនប្រជាពលរដ្ឋជាង ៧០០កន្លែង។ យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា រោងចក្រទាំង៣ ដែលបានអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា និងត្រូវបានចុះបញ្ជីជាស្ថាពរនៅថ្ងៃនេះរួមមាន៖ ១៖ ក្រុមហ៊ុន «YNX Manufacturing Technologies Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំគ្រឿងចក្រ និងសម្ភារៈលើកដាក់ទំនិញ ម៉ាស៊ីនខ្យល់និងម៉ាស៊ីនក្រឡឹងគ្រប់ប្រភេទ។ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២៥នាក់។ ២៖ ក្រុមហ៊ុន «Jianpan (Cambodia) Matelwork Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតស្មាអាវ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥០០ពាន់ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន…