ជប៉ុនផ្តល់ជំនួយ ២៨ លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅភ្នំពេញ និងបាត់ដំបង

FN ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយប្រមាណ ៣,១៧០ លានយ៉េន ស្មើនឹង២៨លានដុល្លារសហរដ្ឋអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។ ការចុះហត្ថលេខា លើការផ្តល់ជំនួយនេះ នឹងធ្វើឡើង វេលាម៉ោង ០៩៖៣០នាទីព្រឹក ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភាគីកម្ពុជា ចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងភាគីជប៉ុន ចុះហត្ថលេខាដោយ លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជាដោយរដ្ឋាភិបាលជប៉ុន ដើម្បីលើកកំពស់សមត្ថភាពធនធានមនុស្សកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ជាតិ៕

កម្ពុជាបានត្រៀមខ្លួន ចូលរួមធ្វើជាសមាជិកអង្គការបោះឆ្នោតពិភពលោក

FN ៖ កម្ពុជាបានត្រៀមខ្លួនក្នុងការធ្វើជាសមាជិក អង្គការបោះឆ្នោតពិភពលោក ដែលហៅកាត់ថា A-WEB (The Association of World Election Bodies)។ ការត្រៀមខ្លួនដើម្បីក្លាយជាសមាជិកនៃអង្គការ បោះឆ្នោតពិភពលោក A-WEB នេះ បានធ្វើឡើងតាមរយៈជំនួបមួយរវាងប្រធាន គជប កម្ពុជា លោក ស៊ិក ប៊ុនហុក ជាមួយនឹងអគ្គលេខាធិការ សមាគមអង្គការ បោះឆ្នោតពិភពលោក គីម យ៉ុង ហ៊ី នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នាទីស្តីការ គជប។ A-WEB គឹជាអង្គការមួយ ដែលបានបង្កើតកាលពីខែតុលាឆ្នាំ២០១៣ ក្នុងប្រទេសកូរ៉េខាងត្បូង និងមានសមាជិក១០៩ មកពី១០៣ប្រទេសលើសកលលោក។ លោក ស៊ិក ប៊ុនហុក បានវាយតម្លៃខ្ពស់ចំពោះសមាគម A-WEB ដែលជាសមាគមមិនធ្វើនយោបាយ មានស្វ័យភាពនិងឯករាជ្យដែលរួមបញ្ចូលសមាជិកពី គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតពិភព លោក និងគ្មានឆន្ទៈលូកដៃចូលក្នុងដែនអធិបតេយ្យរបស់ប្រទេសជាសមាជិកនោះទេ។ ប្រធាន គជប កម្ពុជា លោកស៊ិក ប៊ុនហុក…

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅខែក្រោយ

FN​ ៖ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ដែលកិច្ចប្រជុំនេះប្រទេសកម្ពុជា នឹងធ្វើជាសហប្រធានផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។ កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅដើមឆ្នាំក្រោយនេះ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការពេញចិត្តចំពោះប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងអស់ដែលបានផ្តល់ការសហការយ៉ាងជិតស្និទ្ធ និងគាំទ្រខ្លាំងក្លាដល់ កម្ពុជាធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ៕