បុណ្យសមុទ្រថ្ងៃទី១ នៅខេត្តកោះកុង មានភ្ញៀវទេសចរចូលរួមកម្សាន្ដ ប្រមាណ៦ម៉ឺននាក់ ខណៈសន្ដិសុខ និងសណ្ដាប់ធ្នាប់ ត្រូវបានរៀបចំយ៉ាងល្អប្រសើរ

FN ៖ របាយការណ៍របស់នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ប្រធានគណៈកម្មការការពារ បានឲ្យដឹងថា ថ្ងៃទី១ នៃពិធីបុណ្យសមុទ្រ សភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់មានភាពល្អប្រសើរ ក្នុងនោះមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកចូលរួមកម្សាន្ដសប្បាយលើក្រោម ប្រមាណ៦ម៉ឺននាក់។ របាយការណ៍ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បញ្ជាក់ថា ស្ថិតិចំនួនភ្ញៀវទេសចរ និងសន្ដិសុខសណ្ដាប់ធ្នាប់នេះ គិតចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី១៤ ដល់ថ្ងៃម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ខណៈគ្រប់គោលដៅទាំងអស់ ត្រូវបានសមត្ថកិច្ចទទួលខុសត្រូវការពារ និងរៀបចំសណ្ដាប់ធ្នាប់ប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់។ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏បានឲ្យដឹងថា សម្រាប់ការងារអន្ដរាគមន៍ និងជួយសង្គ្រោះវិញ សមត្ថកិច្ចបានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ចំនួន១៨៤នាក់ និងបានចុះអប់រំផ្សព្វផ្សាយ អំពីវិធីបង្ការ ពន្លត់អគ្គិភ័យ និងចែកខិតប័ណ្ណផងដែរ។ សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តកោះកុង ហើយនៅល្ងាចថ្ងៃនេះ សម្ដេចតេជោ…

កម្ពុជាប្រមូលចំណូលពន្ធបានជាង២ពាន់លានដុល្លារ នៅរយៈពេល១១ខែ ឆ្នាំ២០១៨ លើសផែនការកំណត់ !

FN ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១១ ខែឆ្នាំ២០១៨នេះ ខ្លួនប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន៨,២២២.៨៧ប៊ីលានរៀល ដែលស្មើប្រមាណ ២,០៥៥.៧១លានដុល្លារអាមេរិក ស្មើនឹង១០៦.៨៨% នៃផែនការ ដែលក្នុងនោះទំហំចំណូលលើសផែនការមានចំនួន ៥២៩.៣៧ប៊ីលានរៀល ស្មើប្រមាណជា ១៣២.៣៣លានដុល្លារអាមេរិក។ ការបង្ហាញពីចំណូលពន្ធនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ថ្លែងក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល បានបង្ហាញថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៥០.០២ ប៊ីលានរៀល ស្មើប្រមាណជា១៨៧.៥០លានដុល្លារអាមេរិក។ លោកអគ្គនាយកបានបញ្ជាក់ទៀតថា «សរុបក្នុងរយៈពេល១១ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានសរុបចំនួន ៨,២២២.៨៧ប៊ីលានរៀល (ប្រមាណ ២,០៥៥.៧១លានដុល្លារអាមេរិក) ស្មើនឹង១០៦.៨៨%…

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖ សិស្សពិការភាពជាង៦ម៉ឺននាក់ និងបុគ្គលិកអប់រំពិការភាព ជាង១ពាន់នាក់ បានសិក្សានិងធ្វើការ ដោយមិនមានការរើសអើង

FN​ ៖ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា សិស្សមានពិការភាព គ្រប់ប្រភេទសរុបចំនួន ៦០,៦១០នាក់ និងបុគ្គលិកអប់រំដែលមានពិការភាពចំនួន ១,២៥២នាក់ បាននឹងកំពុងរៀន នៅគ្រប់កម្រិតសិក្សា និងធ្វើការដោយមិនមានការរើសអើង។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធី ប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦ ក្នុងឆ្នាំ២០១៨ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិ ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព» ដែលបានប្រារព្ធរៀបចំយ៉ាងឱឡារិក នៅសាលមហោស្រពកោះពេជ្រ ។ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងថា រាជរដ្ឋាភិបាលបានទទួលស្គាល់សិទ្ធិរបស់ជនមានពិការភាពផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេ ហើយតែងតែបានគិតគូដល់ការផ្ដល់កម្មសិទ្ធិដីធ្លី ជូនយោធិនពិការនៅតំបន់អភិវឌ្ឍជនមានពិការភាព៣១៧ តាកែន កោះស្លាខេត្តកំពត នៅស្រុកគូលែនខេត្តសៀមរាប និងនៅភ្នំឆ័ត្រខេត្តបន្ទាយមានជ័យ សម្រាប់សាងសង់ លំនៅដ្ឋានប្រកបអាជីវកម្ម និងកសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងបានផ្តល់សេវាស្តារលទ្ធភាពពលកម្ម នៅតាមសហគមន៍ បានកាន់តែប្រសើរជាលំដាប់។ លោកបានបន្តថា ដោយឡែកសិស្សមានពិការភាពគ្រប់ប្រភេទ សរុបចំនួន៦០,៦១០នាក់ ដែលបាននឹងកំពុងរៀននៅ គ្រប់កម្រិតសិក្សាដោយមិនមានការរើសអើង…