មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ជំរុញឲ្យធនាគារអភិវឌ្ឍន៍ជនបទ ចុះឲ្យកៀកជាមួយប្រជាកសិករ ដើម្បីដឹងពីបញ្ហាប្រឈម និងរកយុទ្ធសាស្ត្រដោះស្រាយ

FN ៖ លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងជំរុញដល់ អនាគារអភិវឌ្ឍន៍ជនបទ ឲ្យបន្តចុះកៀកជាមួយប្រជាកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យ កសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីដឹងពីបញ្ហាប្រឈមជាក់ស្តែង និងរិះរកយុទ្ធសាស្ត្រដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះ។ ការជំរុញរបស់លោកស្រី ងួន សុខា ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញ ក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាភិបាល អាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។ ក្រៅពីនេះ លោស្រីរដ្ឋលេខាធិការ ក៏បបានជំរុញឲ្យ អគ្គនាយកធនាគារអភិវឌ្ឍន៍ជបបទ ពង្រឹកការងារមួយចំនួនទៀតដូចជា៖ * បន្តពង្រឹងអភិបាលកិច្ច និងបន្តកំណែទម្រង់លើគ្រប់ផ្នែកសំខាន់ៗរបស់ស្ថាប័ន សំដៅធ្វើឱ្យ ធនាគារមានសមត្ថភាពកាន់តែរឹងមាំ ក្លាយជាធនាគារឈានមុខដែលបម្រើគោលនយោបាយ របស់រាជរដ្ឋាភិបាល។ * បន្តផ្តល់ឥណទាន សម្របសម្រួល និងផ្សាភ្ជាប់ដល់គ្រប់តួរអង្គក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ដើម្បីធានាបាននូវស្ថេរភាពថ្លៃ ការផ្គត់ផ្គង់គ្រប់គ្រាន់ និងធានាបាននូវបរិមាណច្បាស់លាស់ សំដៅរួមចំណែកបង្កើនកម្រិតជីវភាពរបស់ប្រជាកសិករ និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ * បន្តអនុវត្តគម្រោងដែលប្រគល់ជូន ដោយរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើយ៉ាងណាឱ្យមានជោគជ័យទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងជីវភាពរបស់ប្រជាកសិករ។…

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បង្ហាញក្តីជឿរជាក់ថា ស្រូវអង្ករកម្ពុជាឆ្នាំនេះនឹងមិនធ្លាក់ថ្លៃទេ ព្រោះមានតម្រូវការច្រើន!

FN ៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្កិ បានលើកឡើងដោយក្តីជឿរជាក់ថា តម្លៃស្រូវអង្ករនៅកម្ពុជានៅក្នុងឆ្នាំនេះ នឹងមិនធ្លាក់ថ្លៃនោះទេ ដោយសារតែស្រូវអង្ករមានតម្រូវការច្រើននៅលើពិភពលោក រួមទាំងមានការចុះកិច្ចព្រម​ព្រៀង​ជាមួយប្រទេសជាច្រើន ក្នុងការនាំចេញផងដែរ។ ការលើកឡើងរបស់លោករដ្ឋមន្រ្ដីបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគី និងការចុះកិច្ចព្រមព្រៀងលើការទិញអង្ករ១លានតោនសម្រាប់ រយៈពេល៥ឆ្នាំ រវាងកម្ពុជា និងបង់ក្លាដេស នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នាទីស្តីការក្រសួងពាណិជ្ជកម្ម។ លោក ប៉ាន សូរស័ក្ដិ បានថ្លែងឲ្យដឹងថា «ខ្ញុំមិនជឿរថា តម្លៃស្រូវធ្លាក់ចុះនោះទេ ព្រោះមានតម្រូវការច្រើនណាស់នៅលើពិភពលោក ក៏ដូចជា​ប្រទេសដទៃទៀតដែរ។… ឆ្នាំនេះកម្ពុជានឹងនាំចេញអង្ករទៅបង់ក្លាដេសចំនួន២៥ម៉ឺនតោន យើងមានអង្ករគ្រប់គ្រាន់សម្រាប់នាំចេញ​ទៅបង់ក្លាដេស»។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានចាត់ទុកថា ការចុះកិច្ចព្រមព្រៀងលើការទិញអង្ករ១លានតោន សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧-២០២២ ជាមួយបង់ក្លាដេសនេះ សំដៅធ្វើពិពិធកម្ម ទំហំពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាពិសេស ធានាបាននូវស្ថិរភាពវិស័យស្រូវ-អង្ករនៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ដទៀតថា យើងអាចនឹងសហការគ្នាបន្ថែមទៀតជាមួយនឹងបង់ក្លាដេស ទៅលើវិស័យកសិកម្ម ដើម្បីជួយផ្ដល់នូវជំនួយ​កសិផល ទៅបង់ក្លាដេសនៅពេលក្រោយបន្ថែមទៀត តែជំហានទីមួយនេះយើង ធ្វើការងាររឿងស្រូវអង្ករសិន ប្រសិនបើការ​នាំចេញរវាងកម្ពុជា និងបង់ក្លាដេស មានភាពងាយស្រួលនោះ យើងនឹងបន្ដលក់កសិផលផ្សេងៗទៀត ទៅបង់ក្លាដេសបន្ថែមទៀត។ សូមបញ្ជាក់ថា…

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យ២៥០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

FN ៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ នឹងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចំនួន២៥០នាក់ ចុះចែកថ្នាំ និងពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បើតាមការបញ្ជាក់របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ការចុះពិនិត្យព្យាបាល និងចែកអំណោយថ្នាំជូនប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ដែលគ្រោងនឹងពិនិត្យ និងព្យាបាលប្រជាពលរដ្ឋជាង៦ពាន់នាក់។ ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង…