ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យអង្គការ «សមធម៌កម្ពុជា»​ ដំណើរការឡើងវិញ ក្រោយពេលផ្អាកសកម្មភាពមួយរយៈ

FN ៖ សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យអង្គការសមធម៌កម្ពុជា ដំណើរការការងាររបស់ខ្លួន ឡើងវិញហើយ បន្ទាប់ពីផ្អាសកម្មភាពអង្គការនេះជាបណ្តោះអាសន្នមួយរយៈកន្លងមក។ នេះបើតាមលទ្ធផលនៃជំនួបរវាង សម្តេចក្រឡាហោម និង លោក George Edgar អគ្គរដ្ឋទូតអឺរ៉ុប ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ នៅក្នុងជំនួបនោះ លោកអគ្គរដ្ឋទូតអឺរ៉ុប ប្រចាំនៅកម្ពុជា បានជជីកសួរសម្តេចអំពីការសម្រចរបស់ក្រសួងមហាផ្ទៃចំពោះអង្គការសមធម៌កម្ពុជា ដោយសារតែកន្លងមកក្រសួងមហាផ្ទៃ មិនបានជូនដំណឹងថាបិទអង្គការនេះ ឬមិនបិទនោះទេ។ ជាមួយគ្នានេះ លោកបានបង្ហាញអំពីបំណងរបស់លោក ដែលមិនចង់ឱ្យមានការរារាំងដល់សកម្មភាពរបស់អង្គការសមធម៌នោះឡើយ។ ជាការឆ្លើយតបនឹង លោក អគ្គរដ្ឋទូតអឺរ៉ុប សម្តេចក្រឡាហោម បានបញ្ជាក់ថា អង្គការសមធម៌អាចធ្វើសកម្មភាពស្របច្បាប់របស់ខ្លួនបាន ហើយក្រសួងមិនមានការបិទនោះទេ។ មន្រ្តីក្រសួងមហាផ្ទៃ ដែលបានចូលរួមប្រជុំនេះ បានដកស្រង់ប្រសាសន៍សម្តេចក្រឡាហោម បញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចបានជំរាបជូនទៅឯកឧត្តម George Edgar ដែរថា ការមិនមានជូនដំណឹងនេះមានន័យថា គាត់មិនមានបញ្ហាអ្វីទៀតទេ គាត់អាចធ្វើសកម្មភាពរបស់គាត់ជាប្រក្រតីបាន ប៉ុន្តែបើមានតម្រូវការ ឱ្យចេញលិខិតបញ្ជាក់»។ សម្តេចបានបញ្ជាក់ថា បើសិនជាអង្គការសមធម៌អនុវត្តតាមលក្ខន្តិកៈ និងច្បាប់ស្តីពី…

ក្រសួងសាធារណការ៖ យានយន្ដគ្រប់ប្រភេទជាង៥០ម៉ឺនគ្រឿង បានចុះបញ្ជីប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅតាមមន្ទីរសាធារណការទូទាំងប្រទេស

FN ​៖ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីបញ្ចប់បទបង្ហាញ និងតាំងបង្ហាញសេវាសាធារណៈ របស់ខ្លួនដែលមានទម្រង់ជាប្រព័ន្ធអនឡានថ្មី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ជា សុជាតិ ប្រធាននាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានលើកឡើងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋទូទាំងប្រទេស បានយកយានយន្ដរបស់ខ្លួន ទៅចុះបញ្ជើប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រួតពិនិត្យលក្ខណៈបច្ចេកទេស មានប្រមាណជាង៥០ម៉ឺនគ្រឿងហើយ។ លោក ជា សុជាតិ បានថ្លែងថា «យើងចាប់ផ្ដើមមកពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ រហូតមក​ដល់ពេលនេះ បានជាង៥០ម៉ឺនហើយ ក្នុងហ្នឹងសូមជម្រាបជូនថា ទោចក្រយានយន្តមាន​ភាគច្រើន ចំពោះឡានតូច ឡានធំ មានចំនួនមួយ ដែលនៅតិចជាងទោចក្រយានយន្ត»។ លោកបានបន្ដថា នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានសម្រេចធ្វើយ៉ាងឲ្យពលរដ្ឋ​មានការយល់ដឹង​កាន់​តែច្បាស់ ចំពោះបញ្ហាចុះបញ្ជីប្រព័ន្ធស្វ័យប្រវត្តិកម្ម។ កម្ពុជា ជាប្រទេសទីមួយដែលបាន​ប្រើប្រាស់ QR Code បំពាក់លើផ្លាកយានយន្ដមុនគេ ជាពិសេស QRCode មានសារៈសំខាន់​យ៉ាងខ្លាំង ចំពោះការពារយានយន្ដក្លែងក្លាយ។ លោក ជា សុជាតិ បានបញ្ជាក់ថា ចំពោះបញ្ហាក្លែងក្លាយយានយន្ដ បណ្ដាឲ្យរាជរដ្ឋាភិបាលបាត់បង់ចំណូលពន្ធ…

កម្ពុជា-ILO នឹងសិក្សាលើចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីធានាការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឲ្យមាននិរន្តរភាព

FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមនិងអង្គការអន្តរជាតិខាងការងារ (ILO) បានឯកភាពគ្នាថា នឹងសិក្សាពីភាពវិជ្ជមាន និងអវិជ្ជមានទៅលើជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ដើម្បីធានាថាការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារមាននិរន្តរភាព។ ផែនការនេះ ត្រូវបានបញ្ជាក់ឡើងក្នុងជំនួបរវាងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ជាមួយក្រុមការងារវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ របស់អង្គការ ILO ដែលដឹកនាំដោយលោក Theo Van Der loop ដើម្បីវាយតម្លៃទៅលើការអនុវត្តគោលនយោបាយខាងលើ នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។ នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា តាមរយៈការវាយតម្លៃនេះ អង្គការអន្តរជាតិខាងការងារ នឹងរកឲ្យឃើញថា តើតម្រូវការអ្វីខ្លះដែលជាការចាំបាច់ក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារសម្រាប់យុវជននៅកម្ពុជា ហើយតាមរយៈការវាយតម្លៃនេះដែរ ការអនុវត្តនឹងមានលទ្ធផលជាផ្លែផ្កា នឹងត្រូវបានពង្រីកឡើងថែមទៀត។ លោករដ្ឋមន្រ្តីបានបង្ហាញពីបំណងដែលកម្ពុជាចង់បានពីគោលនយោបាយនេះ ឲ្យមានវឌ្ឍនភាពសម្រាប់អនុវត្តនៅថ្ងៃខាងមុខ បង្ហាញពីលទ្ធផលផ្លែផ្កា ដែលនេះជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនោះ លោក Theo Van Der loop បានលើកឡើងថា…