រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ជួបប្រជុំបង្កើតយន្តការដោះស្រាយប្រែប្រួលអាកាសធាតុ
FN ៖ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដែលកំពុងធ្វើការផ្នែកប្រែប្រួលអាកាសធាតុនៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានជួបប្រជុំគ្នាជាលើកដំបូង ដើម្បីពិភាក្សាបង្កើតយន្តការសម្របសម្រួលគោលនយោបាយប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាកង្វល់ដ៏ធំសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។ កិច្ចប្រជុំនេះ រៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) ក្រោមការសម្របសម្រួល និងដឹកនាំដោយលោក ទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ លោក ទិន ពន្លក លើកឡើងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ មិនមែនតែរបស់វិស័យណាមួយឡើយ ហើយជារឿងឥតប្រយោជន៍ប្រសិនរៀបចំកម្មវិធីប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងកម្មវិធីទាំងនោះតាមវិធីដាច់ដោយឡែកតែឯង។ លោកបន្តថា វិធីតែមួយដែលអាចសម្រេចលទ្ធផលបាន គឺការដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងវិធី ដែលកំពុងអនុវត្តនៅក្នុងវិស័យរៀងៗខ្លួន។ លោកបន្តថា មានកិច្ចការជាច្រើនដែលត្រូវកែលម្អ ដើម្បីធានាថាការប្រែប្រួលអាកាសធាតុអាចបន្ស៊ីជាមួយអាទិភាពជាតិ និងការសម្របសម្រួលបានប្រសើរជាងមុន ក្នុងចំណោមដៃគូនានាដើម្បីបញ្ជៀសភាពត្រួតស៊ីគ្នា និងការរៀបចំសំណើគម្រោងសម្រាប់មូលនិធិអាកាសធាតុបៃតង គឺជាគំរូដ៏ល្អសម្រាប់តម្រូវការសម្របសម្រួលដៃគូ។ ជាចុងក្រោយ អគ្គលេខាធិការ បានស្នើដៃគូពាក់ព័ន្ធធ្វើការជាមួយវិស័យឯកជន និងគ្រឹះស្ថានសិក្សា ក្នុងការដោះស្រាយប្រែប្រួលអាកាសធាតុថា «យើងត្រូវបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគឆ្លាតខាងអាកាសធាតុ ប៉ុន្តែក៏ត្រូវធ្វើការតាមរយៈភាពជាដៃគូសាធារៈឯកជនផងដែរ ដើម្បីសាកល្បង និងបង្កើតគំរូធុរកិច្ចថ្មីៗដែលពុំទាន់បានបង្ហាញភស្តុតាងពេញលេញនៅឡើយ ជាពិសេសបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ»។ សូមជម្រាបថា កិច្ចពិភាក្សាសំខាន់ៗ ក្នុងអង្គប្រជុំនោះបានផ្តោតទៅលើ៖…