មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន នៅក្រុងសៀមរាប ក្នុងតម្លៃទឹកប្រាក់ជិត២,៥លានដុល្លារ បានបើកសម្ពោធជាផ្លូវការហើយ!
FN ៖ មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន (Angkor Japan Friendship International Hospital) ដែលការកសាងក្រោមកិច្ចសហការ រវាងអ្នកឧកញ៉ា សៀង ណាំ ជាមួយដៃគូរអ្នកវិនិយោគជប៉ុន បានសម្រេចវិនិយោគ ក្នុងតម្លៃទឹកប្រាក់ជិត ២,៥លានដុល្លារអាមេរិក ដោយមានការបំពាក់សម្ភារៈ បរិក្ខា បច្ចេកទេសតាមលក្ខណៈស្ដង់ដារអន្តរជាតិ ដើម្បីរួមចំណែកក្នុងការបម្រើ សេវាសុខភាព ជូនប្រជាពលរដ្ឋខេត្តសៀមរាប ក៏ដូចជា ប្រជាជនកម្ពុជាទូទៅ គឺត្រូវបានបើកសម្ពោធជាផ្លូវការហើយនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ។ ពិធីបើកសម្ពោធនេះ គឺស្ថិតក្នុងអធិបតីភាពរបស់ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកស្រី, លោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត, លោកទីប្រឹក្សាតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងភាគីដៃគូរពាក់ព័ន្ធជប៉ុននិងថៃ ផងដែរ។ និងមានវត្តមានចូលរួមពីព្រះសង្ឃ មន្ត្រីរាជកា អាជ្ញាធរ សមត្ថកិច្ច លោកយាយ លោកតា លោកគ្រួ អ្នកគ្រួ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជា ៤០០អង្គ/នាក់។ បើយោងតាមរបាយការណ៍ខាងមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា មន្ទីរពេទ្យនេះ…