វិនិយោគិន កម្ពុជា-រុស្ស៊ី សហការគ្នា នាំចូលរថយន្ដធុនធ្ងន់ KAMAS មកកម្ពុជា ក្នុងពេលដ៏ឆាប់ខាងមុខនេះ
FN ៖ លោកឧកញ៉ាសៀ ឬទ្ធី ដែលជាវិនិយោគិនដ៏ធំដំបូងគេ លើផ្នែកដឹកជញ្ជូន និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវើលដ៏ប្រ៊ីជ អឺនធឺណេសិនណល (កម្ពុជា) បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ជាមួយនិងក្រុមហ៊ុន Kamaz FTC ដែលជាសាជីវកម្មរថយន្ត ធំបំផុតរបស់សហព័ន្ធរុស្ស៊ី ក្នុងការនាំចូលចែកចាយផ្ដាច់មុខ នូវរថយន្ដធុនធំ Kamaz មកកម្ពុជា ។ លោកឧកញ៉ាសៀ ឬទ្ធីបានថ្លែងថា អនុស្សរណៈនេះ នឹងត្រូវបែងចែកជា៣ដំណាក់កាល «ដែលដំណាក់កាលទី១-ភាគីយើងទាំងពីរ នឹងធ្វើការស្រាវជ្រាវលើទីផ្សារ ពី៣-៥ខែ, ទីពីរ-យើងនឹងនាំចូលរថយន្ត Kamaz មកកម្ពុជាតែម្ដង និងទី៣- យើងនឹងបង្កើតរោងចក្រ តំឡើងរថយន្ដនេះ នៅកម្ពុជា»។ លោកឧកញ៉ាបន្ថែមថា « ពេលដែលយើង នាំចូលនូវរថយន្ដធន់ធ្ងន់នេះ មកកម្ពុជា ប្រជាពលរដ្ឋយើង នឹងទទួលបានផលចំណេញច្រើន លើពន្ធនាំចូល បានប្រើប្រាស់របស់ថ្មី គុណភាពខ្ពស់ ជាងរបស់មួយទឹក មិនចំណាយថវិកាច្រើន លើការជួសជុលពេលវាខូច ពិសេសមិនពិបាក លើគ្រឿងបន្លាស់ កាន់តែអស្ចារ្យនោះ គឺនៅ៣ឆ្នាំខាងមុខ យើងនឹងបង្កើតរោងចក្រ តំឡើងរថយន្ដនេះ…