គម្រោងវិនិយោគថ្មីៗចំនួន៦ទៀត សរុបទុនវិនិយោគជិត៤០០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យដំណើរការ
FN៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៦ទៀត សរុបទុនវិនិយោគជិត៤០០លានដុល្លារ។ តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖ ១៖ LUENTEC TEXTILE SOLUTIONS CO., LTD គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ពដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា សង្កាត់ព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន២៦៨កន្លែង។ ២៖ LECROWN SHOES INDUSTRY CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិ លេខ៦ ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ២២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤,២៤៣កន្លែង។ ៣៖…