នាយឧត្តមសេនីយ៍ គន់ គីម ក្រើនរំលឹកកងទ័ពជើងទឹក ឲ្យខិតខំការពារបូរណភាពទឹកដី
FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ ឲ្យខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាព និងការពារបូរណភាពទឹកដី ជាពិសេសត្រូវចូលរួមបង្រ្កាបរាល់បទល្មើលើលំហរសមុទ្រឲ្យបានខ្ជាប់ខ្ជួន។ ការក្រើនរំលឹករបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងក្នុងពេលចុះសំណេះសំណាល និងសួរសុខទុក្ខ នាយនាវី នាយនាវីរង និង ពលនាវី ដែលឈរជើងប្រចាំការនៅមូលដ្ឋានសមុទ្ររាម នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងក្រើនរំលឹកឲ្យកងទ័ពជើងទឹកទាំងអស់ត្រូវចេះសាមគ្គីគ្នាគោរពច្បាប់របស់រដ្ឋ វិន័យកងទ័ព ហើយត្រូវត្រៀមខ្លួនជាស្រេចអនុវត្តន៍បទបញ្ជារបស់ថ្នាក់ដឹកនាំ។ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានផ្តាំផ្ញើដល់កងទ័ពជើងថា ត្រូវតែការពារឲ្យបានជាដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយត្រូវប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលទោះជាតាមរូបភាពណាក៏ដោយ៕