ក្រសួងកសិកម្មកំណត់លក្ខខណ្ឌតឹងរឹងសម្រាប់ការនាំចូលសត្វ និងសាច់សត្វ ដើម្បីទប់ស្កាត់សាច់សត្វខូចគុណភាពនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ
FN ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវលក្ខខណ្ឌថ្មីជាច្រើនចំណុចរឹតត្បិតការនាំចូលសត្វ និងសាច់សត្វគ្រប់ប្រភេទពីក្រៅប្រទេស ក្នុងបំណងទប់ស្កាត់សត្វមានជំងឺ និងសាច់សត្វខូចគុណភាពគ្រប់ប្រភេទ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុន និងអាជីវករដែលទទួលបានគោលការណ៍អនុញ្ញាតនាំចូលសត្វរស់ សាច់សត្វ រួមនិងផលិតផលសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា ត្រូវគោរពតាមលក្ខខណ្ឌចំនួន ៦រួមមាន៖ - ជាក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់នៅមានសុពលភាព - ត្រូវមានទីតាំងប្រមូលផ្តុំសត្វនៅចំណុចដើមទី និងចំណុចចុងទី ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - ត្រូវមានកិច្ចសន្យាផ្គត់ផ្គង់សត្វរស់ ឬ សាច់សត្វ ឬ ផលិតផលសត្វពីកសិដ្ឋាន ឬ ក្រុមហ៊ុនស្របច្បាប់ នៃប្រទេសនាំចេញ – ត្រូវអនុវត្តតាមប្រកាសលេខ២២៧ ប្រក.កសក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីបែបបទ នៃការត្រួតពិនិត្យអនាម័យសត្វ…