មន្រ្តី CPP ប្តឹងពីសកម្មភាពហែររបស់ CNRP ដែលបានរារាំងការហែរក្បួនរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តតាកែវ
FN ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ លោកស្រី ប៉ិច ឈីម មន្រ្តីគណបក្សប្រជាជនកម្ពុជា នៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ បានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីសកម្មភាពរបស់គណបក្សសង្រ្គោះជាតិ ដឹកនាំឈ្មោះ កែវ អ៊ាត និងសមាជិក១៥នាក់ បានរារាំងក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោត នៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។ នៅក្នុងពាក្យបណ្តឹងទៅកាន់ គ.ជ.ប នោះលោកស្រី ប៉ិច ឈីម បានប្តឹងមូលហេតុ៖ ក្បួនដង្ហែឃោសនារបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានរារាំងដោយក្បួនដង្ហែរបស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅភូមិ តាំងរាសី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ វេលាម៉ោង៨៖៣០នាទីព្រឹក។ ទី១៖ ប្តឹងឲ្យផ្តន្ទាទោសឈ្មោះ កែវ សុផាត និងបក្សពួកតាមច្បាប់ ទី២៖ ប្តឹងគណបក្សសង្រ្គោះជាតិ មិនឲ្យហែក្បួនលើសពី១ដងទៀត ទី៣៖ សុំទាមទារ សំណងការខូចខាតចំនួន២០លានរៀលក្នុងម្នាក់ៗ ចំពោះបទរារាំង និងរំខានក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជា ទី៤៖ សុំឲ្យលុបឈ្មោះ…