សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួល និងរៀបចំពិធីលៀងសាយភោជន៍ ជូនដល់គណៈប្រតិភូមកពីបណ្តាប្រទេស និងអង្គការអន្តរជាតិ ដែលបានចូលរួម «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)»

នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានអញ្ជើញទទួលស្វាគមន៍ និងរៀបចំពិធីលៀងសាយភោជន៍ផ្លូវការ ជូនដល់គណៈប្រតិភូមកពីបណ្តាប្រទេស និងអង្គការអន្តរជាតិ ដែលបានចូលរួម «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)» ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នាឱកាសនោះ ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងនាមព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងដែលបានរៀបចំពិធីលៀងសាយភោជន៍ដើម្បីស្វាគមន៍ និងជាកិត្តិយសជូនឯកឧត្តម លោកជំទាវប្រធានសភាអនុប្រធានសភា និងប្រតិភូជាតិ និងអន្តរជាតិទាំងអស់ដែលបានអញ្ជើញ មកចូលរួមសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ នៅរាជធានីភ្នំពេញ តាមការអញ្ជើញរបស់សម្តេច។ សម្ដេចបន្តទៀតថា ការចូលរួមរបស់ឯកឧត្តមលោកជំទាវក្នុងសន្និសីទនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមចំពោះសន្តិភាព និងវិបុលភាព និងពី ជំនឿរបស់យើងចំពោះសារៈសំខាន់នៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការបែកបាក់ និងជម្លោះកាន់តែខ្លាំងឡើង។ សម្តេចសង្ឃឹមយ៉ាងមុតមាំថាស្មារតីនៃកិច្ចសន្ទនា មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការដែលយើងបានបង្ហាញនៅក្នុងសន្និសីទនេះនឹងបន្តពង្រឹងទំនាក់ទំនងរវាងសភា និងប្រទេសរបស់យើង…

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ តាមប្រព័ន្ធវីដេអូ

នៅល្ងាចថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបជជែកការងារជាមួយលោកស្រី Sahiba GAFAROVA ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ ជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ ពីភូមិគ្រឹះតាខ្មៅ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការរីករាយដែលបានជួបសន្ទនាសាជាថ្មីជាមួយនឹងលោកជំទាវប្រធានរដ្ឋសភារបស់អាស៊ែបៃហ្សង់។ សម្ដេចតេជោបានអរគុណចំពោះលោកជំទាវដែលបានបញ្ជូននូវសមាជិកសភារបស់អាស៊ែបៃហ្សង់មកចូលរួមនៅក្នុងកិច្ចប្រជុំប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលទើបតែបញ្ចប់ទៅថ្មីៗនេះ។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ដែលមានភាពល្អប្រសើរ ហើយប្រទេសទាំងពីរកំពុងតែសហការគ្នាយ៉ាងល្អ។ សម្ដេចក៏បានរំលឹកអំពីប្រវត្តិដែលសម្ដេចធ្លាប់ទៅទស្សនកិច្ចនៅក្នុងប្រទេសមួយនេះជាបន្តបន្ទាប់។ នៅក្នុងឱកាសនោះលោកជំទាវ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានទទួលជួបជាមួយលោកជំទាវតាមរយៈការសន្ទនាតាមរយៈវីដេអូ នៅពេលនេះ។ លោកជំទាវបានលើកឡើងថា លោកជំទាវរីករាយណាស់ដែលបានសន្ទនាជាមួយសម្ដេចតេជោសាជាថ្មី។ នៅក្នុងឱកាសនោះលោកជំទាវក៏បានអបអរចំពោះកម្ពុជាដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសិទប្រធានសភា នៃអន្តរសភា ដែលទើបតែបញ្ចប់ទៅដោយជោគជ័យនៅពេលថ្មីៗនេះនៅក្នុងឱកាសនោះលោកជំទាវក៏បានជម្រាបសម្ដេចតេជោដោយអញ្ជើញសម្ដេចតេជោទៅទស្សនកិច្ចនៅអាស៊ែបៃហ្សង់នៅពេលខាងមុខ ហើយបន្ថែមពីលើនេះ លោកជំទាវក៏បានស្នើសុំនូវការគាំទ្រពីពីសំណាក់កម្ពុជាតាមស្នើសុំទៅកាន់សម្ដេចតេជោឲ្យជួយគាំទ្រលោកជំទាវជាបេក្ខភាព ប្រធាន IPU សហភាពអន្តរសភា ដែលលោកជំទាវគឺជាបេក្ខភាពមួយរូបសម្រាប់ឈរជាប្រធាននៃ IPU។ នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងនៅការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសអរគុណចំពោះលោកជំទាវដែលបានអបអរសាទរជុំវិញកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា ដែលទើបតែបញ្ចប់ទៅថ្មីៗ។…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្ដម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតរបស់អារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា។ សម្ដេចបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់ឯកឧត្តមដែលជាឯកអគ្គរាជទូតថ្មីរបស់អារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត កាន់តែរីកចម្រើនបន្ថែមទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈនៃការផ្លាស់ប្ដូរជាបន្តបន្ទាប់នៃដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់រវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីត។ បន្ថែមពីលើនោះ…