នាយករដ្ឋមន្រ្តកម្ពុជា-សិង្ហបុរី ចាត់ទុករឿងថ្នាំងថ្នាក់ ក្នុងទំនាក់ទំនងមួយរយៈពេលខ្លី កន្លងទៅនេះ ជាសុបិនអាក្រក់១យប់
FN ៖ ក្នុងឱកាសមានវត្តមាននៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានជួបសន្ទនាគ្នា ក្នុងពិធីទទួលទានបាយថ្ងៃត្រង់បញ្ចប់កិច្ចប្រជុំអាស៊ាន។ ក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងពីរ បានចាត់ទុកថា ភាពថ្នាំងថ្នាក់ ក្នុងទំនាក់ទំនង ដែលបណ្តាលមកពីការលើកឡើងរបស់ លោក លី ស៊ានឡុង ថាវៀតណាមឈ្លានពានកម្ពុជានោះ គឺជាសុបិនអាក្រក់តែមួយយប់ប៉ុណ្ណោះ ហើយភាគីទាំងពីបានប្តេជ្ញារក្សាទំនាក់ទំនង និងកាន់ដៃគ្នាដើរទៅមុខ។ នេះបើតាម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ បើតាម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គឺក្នុងជំនួបសន្ទនានោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីគុណបំណាច់របស់កម្ពុជា ដែលបានទទួលស្គាល់នូវឯករាជ្យភាពរបស់ប្រទេសសិង្ហបុរី ១ថ្ងៃបន្ទាប់ពីប្រទេសនេះ ប្រកាសឯករាជ្យនៅឆ្នាំ១៩៦៥ ហើយអះអាងថា ប្រទេសកម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងល្អជាយូរណាស់មកហើយ។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់…