មេដឹកនាំកំពូលកម្ពុជា និងតួកគី ឯកភាពគ្នាក្នុងការជំរុញកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យឈានដល់១ពាន់លានដុល្លារ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីតួកគី បានឯកភាពគ្នាក្នុងការជំរុញ កំណើនពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យឈានដល់១ពាន់លានដុល្លារ នៅក្នុងពេលដ៏ខ្លីខាងមុខ។ ក្នុងជំនួបកំពូលទ្វេភាគី ដែលធ្វើឡើងនៅទីក្រុង អីស្តានប៊ុល សាធារណរដ្ឋតួកគី នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ លោកប្រធានាធិបតីតួកគី រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន មានស្វាគមន៍ចំពោះវត្តមាន នៃដំណើរបំពេញទស្សនកិច្ចការងារ របស់សម្តេចតេជោ ទៅកាន់ប្រទេសតួកគី ពិសេសលោកបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូង ដោយនាយករដ្ឋមន្រ្តីកម្ពុជា។ លោកប្រធានាធិបតីបន្តដោយក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ នៃប្រទេសទាំងពីរនឹងបន្តនៅពេលខាងមុខ។ លោកបានបន្តថា បច្ចុប្បន្ននេះ តួកគីបានបើកស្ថាន ឯកអគ្គរដ្ឋទូតរបស់ខ្លួននៅកម្ពុជា នោះគឺបង្ហាញពីសូចនករបង្ហាញពីសារសំខាន់ចំពោះកម្ពុជា។ ជាមួយ និងទិសដៅ នៃការជំរុញទំហំពាណិជ្ជកម្ម ឲ្យមានការកើនឡើងរហូត ដល់១ពាន់លានដុល្លារនៅពេលខាងមុខ លោកប្រធានាធិបតី និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាពគ្នាក្នុងការជំរុញផ្នែកធុរកិច្ច នៃប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការគ្នា ក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យអាទិភាព ចំពោះមុខរបស់កម្ពុជា ពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។ ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរ…